ខេត្តកំពតសម្រេចបាន សមិទ្ធផលជាច្រើន នៅឆ្នាំ២០២៤ហើយឆ្នាំ២០២៥ រដ្ឋបាលខេត្តថានឹងធ្វើ ឲ្យកាន់តែប្រសើរឡើង

(ខេត្តកំពត)៖ ឯកឧត្តមអភិបាល ខេត្តកំពតបានបញ្ជាក់ថា នៅឆ្នាំ២០២៤កន្លងមកនេះ ទន្ទឹមនឹងការរក្សាបាននូវ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ប្រជាពលរដ្ឋទទួលបាន ភាពកក់ក្តៅ និងមានជីវភាពធូរធារ រដ្ឋបាលខេត្តកំពតក៏ បានសម្រេចនូវសមិទ្ធផល សំខាន់ៗជាច្រើនទៀត។ ហើយនៅឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តនឹងបន្ត ខិតខំធ្វើយ៉ាងណាឲ្យកាន់តែ ល្អប្រសើរថែមទៀត។

ថ្លែងនៅក្នុងពិធីបើកសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពត នៅព្រឺកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា រដ្ឋបាលខេត្ត ដោយមានការណែនាំ សម្របសម្រួល តម្រង់ទិស ពីក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងការចូលរួមសហការ ពីបណ្តាមន្ទីរ អង្គភាព និងស្ថាប័នជុំវិញខេត្ត ធ្វើឲ្យខេត្តសម្រេចបាននូវ សមិទ្ធផលល្អគួរឲ្យកក់សំគាល់។

ប៉ុន្តែយ៉ាងណាក៏ដោយ ខេត្តក៏នៅតែមានចំណុចត្រូវកែលម្អ ឲ្យស្របទៅតាមសម័យកាល និងតម្រូវការរបស់ប្រជាពលរដ្ឋផងដែរ។ ហេតុដូច្នេះហើយទោះ សន្និបាទត្រូវបានធ្វើឡើង ក្នុងគោលបំណងដើម្បី ត្រួតពិនិត្យឡើងវិញ នូវបណ្តាសមិទ្ធផល ដែលសម្រេចបាន និងស្វែងរកបញ្ហាប្រឈមនានា ដែលបានអនុវត្តរយៈ ពេល១២ខែកន្លងមក ក្នុងក្របខ័ណ្ឌសមត្ថកិច្ចការងារ ជាប្រតិបត្តិកររដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់ជំនាញ វិស័យពាក់ព័ន្ធនៅក្នុងខេត្ត ក្នុងនាមតំណាងឲ្យរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការផ្តល់សេវារដ្ឋបាល សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ប្រកបទៅដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល ព្រមទាំងកំណត់ទិសដៅ ការងារបន្ត ស្របទៅនឹងកម្ម វិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកកោណ ដំណាក់កាលទី១នៃរាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា សំដៅកែលម្អនូវចំណុចខ្វះខាត និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ច កាតព្វកិច្ច តាមសមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរថែមទៀត៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *