យ៉ាងហោចណាស់មនុស្ស ៣០នាក់ស្លាប់ និង៦០នាក់ផ្សេងទៀតរងរបួស នៅក្នុង អំឡុងពេលរត់ជាន់គ្នា នៅឯពិធីបុណ្យហិណ្ឌូដ៏ធំ នៅរដ្ឋភាគខាងជើងប្រទេសឥណ្ឌា

(ឥណ្ឌា)៖ យ៉ាងហោចណាស់ មានមនុស្សចំនួន៣០នាក់បានស្លាប់ និងចំនួន៦០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងអំឡុងពេល រត់ជាន់គ្នាដែលបានកើត ឡើងកាលពីព្រឹកថ្ងៃពុធ នៅឯពិធីបុណ្យហិណ្ឌូ ដ៏ធំដែលកំពុងបន្តធ្វើឡើងនៅ Maha Kumbh Mela នៅរដ្ឋ Uttar Pradesh ស្ថិតនៅភាគខាងជើង នៃប្រទេសឥណ្ឌា ។

ករណីរត់ជាន់គ្នាបានកើត ឡើងនៅពេលព្រឹកព្រលឹម ដោយសារបញ្ហារបាំង ចំនួន២ត្រូវបានគេបំបែក ខណៈអ្នកកាន់សាសនា រាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅ Triveni Sangam នៅក្នុងឱកាសនៃការ ជ្រមុជទឹកនៅ Prayagraj ប្រហែល ១៩៦គីឡូម៉ែត្រភាគ ខាងត្បូងនៃទីក្រុង Lucknow រដ្ឋធានីនៃរដ្ឋ Uttar Pradesh ។

លោក Vaibhav Krishna មន្ត្រីប៉ូលិសជាន់ខ្ពស់ បានប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងពេលធ្វើសន្និសីទសារព័ត៌មាន នៅពេលល្ងាចថា “មនុស្សប្រហែល៩០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ តាមរយៈរថយន្តសង្គ្រោះ ប៉ុន្តែជាអកុសល អ្នកលះបង់ចំនួន៣០នាក់បានស្លាប់” ។ “នៅក្នុងចំណោមអ្នកស្លាប់ចំនួន៣០នាក់ ដោយមនុស្សចំនួន២៥នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណ ហើយនៅសល់មិនទាន់ត្រូវបាន កំណត់អត្តសញ្ញាណនៅឡើយទេ” ។

មន្ត្រីប៉ូលិសបានបញ្ជាក់ថា មនុស្សចំនួន៣៦នាក់ កំពុងត្រូវបានគេនាំទៅព្យាបាល នៅឯមន្ទីរពេទ្យនៅក្នុងតំបន់ ។

គួររំលឹកថា នៅក្នុងឆ្នាំ២០១៣ អ្នកធ្វើធម្មយាត្រាតិចបំផុត៤០នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងពេល រត់ជាន់គ្នានៅឯស្ថានីយ៍រថភ្លើងនៅ Prayagraj ក្នុងពិធីបុណ្យដូចគ្នា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *