កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បង្ក្រាបបទល្មើសជួញដូរ ដោយខុសច្បាប់សារធាតុញៀន និងឃាត់ខ្លួនជនសង្ស័យ៣នាក់ នៅស្រុកបាធាយ……

(ខេត្តកំពង់ចាម)៖ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញន នៃកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធា បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀន មួយកន្លែងនិងឃាត់ ខ្លួនបានជនសង្ស័យ៣នាក់ កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០២៥ នៅចំណុចក្រោយវត្តទំនប់ ស្ថិតនៅភូមិទំនប់ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនសង្ស័យទាំង៣នាក់ ដែលកម្លាំងជំនាញ ឃាត់ខ្លួនបាននោះ៖
១.ឈ្មោះ រី ចំរ៉ុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយខេត្តកំពង់ចាម។

២.ឈ្មោះ ហៀង ស៊ាងហៃ ហៅស៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

៣.ឈ្មោះខៃ ខែ ហៅតែ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រឹង្គ ឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបាមដកហូត វត្ថុតាងសរុបរួមមាន÷ម្សៅក្រាមសថ្លា ៤កញ្ចប់ទម្ងន់ ៤.០៩ ក្រាម ថ្លឹងទាំងសំបកថង់ ទូរសព្ទដៃចំនួន១ គ្រឿង (iPhone6)-ម៉ូតូ០១គ្រឿង ម៉ាកអិចសាយទ័រ អត់ស្លាកលេខឧបករណ៍សេព គ្រឿងញៀនមួយចំនួន បច្ចុប្បន្នបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *