ខេត្តកែប ប្រារព្ធពីធី រំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧មករា ១៩៧៩- ៧មករា ២០២៥

(ខេត្តកែប​) នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកែប បានប្រារព្ធពិធី រំលឹកខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាជ័យជំនះ ៧មករា ១៩៧៩- ៧មករា ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងមានការអញ្ជើញចូលរួមនិមន្តពីព្រះសង្ឃមន្ត្រីថ្នាក់ខេត្ត ឯកឧត្តម/លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក/លោកស្រី​ អភិបាលរងខេត្ត កងកម្លាំងទាំង៣ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកែបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃ គណ:អភិបាលខេត្តកែប បានអានសុន្ទរកថា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា ថ្លែងក្នុងពិធីរំលឹកខួប អនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជនៈ ៧មករា ដែលមានខ្លឹមសារយ៉ាងជ្រាលជ្រៅថា “ថ្ងៃនេះជាថ្ងៃដ៏ឱឡារិក របស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីអបអរសាទរខួប អនុស្សាវរីយ លើកទី៤៦ ទិវាជ័យជំនះជា ប្រវត្តិសាស្ត្រ នាថ្ងៃ ៧ មករា ១៩៧៩ ដែលបានផ្តួលរំលំ របបប្រល័យពូជ សាសន៍ ប៉ុល ពត ធ្វើឲ្យប្រជាជនកម្ពុជា បានរស់ឡើងវិញ ហើយបានស្ថិតស្ថេរគង់វង្ស និងរីកចំរើនរហូតសព្វថ្ងៃនេះ។

ទោះបីពេលវេលាបាន កន្លងផុតទៅរាប់សិបឆ្នាំ ហើយក៏ដោយ យើងទាំងអស់គា្នក៍នៅ តែចងចាំជានិច្ចមិនអាច បំភ្លេចបានឡើយ នូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយ ដែលប្រជាជាតិយើងបាន ជួបប្រទះពី ឆ្នាំ ១៩៧០ ដល់ ឆ្នាំ ១៩៧៨។ គួររំឭកថារដ្ឋប្រហារ ថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ តាមខ្សែញាក់របស់បរទេស បានបំផ្លាញសន្តិភាពនៅកម្ពុជា ធ្វើឱ្យប្រទេសជាតិត្រូវធ្លាក់ ក្នុងភ្លើងសង្គ្រាមយ៉ាង សន្ធោរសន្ធៅបំផុត ដែលបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច សង្គម ឱ្យវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរ និងបានសម្លាប់ប្រជាជន កម្ពុជាអស់ ៣លាននាក់យ៉ាងព្រៃផ្សៃបំផុត។

បន្ទាប់ពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រួចមក ដើម្បីសម្រេចទាំងស្រុង នូវដំណើរការស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ បក្សប្រជាជនកម្ពុជា បានដាក់ចេញ និងដឹកនាំអនុវត្តដោយជោគជ័យ នូវនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវ សន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ចាប់ពីចុងឆ្នាំ១៩៩៨ មក។ ជោគជ័យនៃនយោបាយ ឈ្នះ ឈ្នះ បានបញ្ចប់សង្គ្រាម ការបែកបាក់ជាតិ និងការបែងចែកទឹកដី  ដែលកម្ពុជាបា នឆ្លងកាត់អស់រយៈកាលជាង ៥០០ឆ្នាំ ក៏ត្រូវបានបញ្ចប់។

ជាក់ស្ដែងក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្ដវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជាបច្ចុប្បន្ន បានរក្សាសន្ដិភាព និងខិតខំអភិវឌ្ឍរីកចម្រើន លើគ្រប់វិស័យ ដោយថ្មីៗនេះខេត្តកែប ក៏បានដាក់អោយសម្ភោធជាផ្លូវការនូវ វិថីតេជោសន្ដិភាពឆ្នេរអង្គោល ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្ដេចមហាបរវរធិបតី ហ៊ុន ម៉ាណែត និងសមិទ្ធផលនានាជាច្រើន។

សូមរំលឹកថា ក្នុងរយៈពេល ៤៦ឆ្នាំចុងក្រោយនេះ កម្ពុជា បានប្រែក្លាយទៅជា ទឹកដីដ៏ស្រស់បំព្រងប្រកប ដោយសន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រជាជនបានធ្វើជាម្ចាស់ លើជោគវាសនារបស់ខ្លួន ហើយកំពុងរស់នៅយ៉ាងសុខសាន្ត សុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ និងសង្គមជាតិទាំងមូល៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *