ពលរដ្ឋចំនួន៨៥៧គ្រួសារមកពីសង្កាត់ចំនួន៤ក្នុងក្រុងស្ទឹងត្រែងទទួលបានចង្រ្កានបង្កើនថាមពលពីក្រុមហ៊ុន គ័ងចូវអាស្បឺត!

 

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី០៥មករា២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកចង្ក្រានបង្កើនថាមពលរបស់ក្រុមហ៊ុនគ័ង ចូវអាយស្បឺតទៅកាន់ប្រជាពលរដ្ឋចំនួន៨៥៧គ្រួសារមកពីសង្កាត់ទាំង៤ នៃក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ពិធីចែកចង្រ្កានបង្កើនថាមពលនេះ បានធ្វើឡើងនៅវិទ្យាល័យព្រះរាជបូជនីយកិច្ច ដោយក្នុងនោះសង្កាត់ស្ទឹងត្រែង ទទួលបាន២៥៩ចង្រ្កាន សង្កាត់ស្រះឫស្សី ទទួលបានចង្រ្កានចំនួន២០៧ សង្កាត់ព្រះបាទ ចំនួន១៩១ចង្រ្កាន និងសង្កាត់សាមគ្គី ចំនួន២០០ចង្រ្កានផងដែរ។ 

ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែងបានថ្លែងអំណរគុណ ដល់ក្រុមហ៊ុន គ័ង ចូវអាយស្បឺត  ដែលបានធ្វើពិធីចែកចង្រ្កាននេះដល់ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង។

ឯកឧត្តម អភិបាលខេត្តបានបន្តមានប្រសាសន៍ថា៖ នៅពេលនេះប្រជាពលរដ្ឋជាង៨០០គ្រួសារទទួលបានចង្រ្កាន ដែលជួយលើការងារបរិស្ថាន ការបន្ថយការប្រើប្រាស់អូស និងការជួយរួមចំណែកជួយដល់បងប្អូនដែលជាជនពិកានៅខេត្តកំពង់ឆ្នាំងដែលទទួលបានប្រាក់ចំណូលពីការផលិតចង្រ្កាននេះ មានគុណភាពប្រើប្រាស់បានរហូតដល់៣ឆ្នាំយ៉ាងយូ ដែលខុសចង្រ្កានប្រភេទផ្សេងប្រើប្រាស់យ៉ាងយូបំផុតត្រឹមតែ១ឆ្នាំប៉ុណ្ណោះ។

លោក សាខុន ប៉ូរិន តំណាងក្រុមហ៊ុន គ័ង ចូវអាយស្បឺត  បានមានប្រសាសន៍ថា ការចែកជូនចង្រ្កានបង្កើនថាមពលនេះ ដើម្បីឱ្យប្រជាពលរដ្ឋបប្រើប្រាស់ កាត់បន្ថយបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់អូសច្រើន កាត់បន្ថយផ្សែងចូលទៅក្នុងបរិយាកាស និងកាត់បន្ថយភាពក្រីក្រតាមរយៈការទិញអូសយកមកប្រើប្រាស់។ ចង្រ្កាននេះបានផលិតនៅខេត្តកំពុងឆ្នាំង ហៅថា សិប្បកម្មព្រៃមាន់ និងបានផ្គត់ផ្គង់ជាច្រើនកន្លែងនៅកម្ពុជា៕SAMNEANG

You might like

Leave a Reply

Your email address will not be published. Required fields are marked *