វេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំ របស់អ្នកសម្របសម្រួល គណនេយ្យភាពសហគមន៍ ឆ្នាំ២០២៤ ក្នុងខេត្តកែប…

(ខេត្តកែប) ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ លោកស្រី  អ៊ុល ភីរុណ អភិបាលខេត្តស្ដីទី និងជាប្រធានក្រុម ការងារគណនេយ្យភាព សង្គមថ្នាក់ខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវេទិកាឆ្លុះ បញ្ចាំងប្រចាំឆ្នាំ របស់អ្នកសម្របសម្រួល គណនេយ្យភាពសហគមន៍ ឆ្នាំ២០២៤  ដែលជាការអនុវត្តផែនការ យុទ្ធសាស្ត្រ ស្ដីពីការងារគណនេយ្យភាពសង្គម សម្រាប់ការអភិវឌ្ឍន៍តាម បែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (I-SAF)។

វេទិកានេះ រៀបចំធ្វើឡើងដោយមានការចូលរួមពី ក្រុមការងារគណនេយ្យភាព សង្គមថ្នាក់ខេត្ត ក្រុង-ស្រុក មន្ត្រីបង្គោលគណនេយ្យភាព ក្រុង-ស្រុក ប្រធានការិយាល័យ ស្រុកប្រតិបត្តិ ព្រមទាំងអ្នកសម្របសម្រួល គណនេយ្យភាពសហគមន៍ និងថ្នាក់ដឹកនាំអង្គការទស្សនៈ ពិភពលោកអន្តរជាតិ អង្គការដៃគូ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ប្រាក់ សុខារី ប្រធានអង្គការភាពជា ដៃគូសង្គមស៊ីវិលកម្ពុជា (CCSP) បានអោយដឹងថា គណនេយ្យភាពសង្គម គឺជាឧបករណ៍ដ៏សំខាន់ ក្នុងការរួមចំណែកដល់ ការពង្រឹងអភិបាលកិច្ចនៅមូលដ្ឋាន ។ ក្នុងនោះលោកស្រីក៏ បានបញ្ជាក់ពីគោលបំណងនៃ ផ.អ.គ.ស ដំណាក់កាលទី២ គឺបង្កើនការអនុវត្ត ផ.អ.គ.ស ដើម្បីរួមចំណែកធ្វើឱ្យ ប្រសើរឡើងក្នុងការផ្ដល់ សេវាសាធារណៈ ប្រកបដោយគុណភាព ប្រសិទ្ធភាព តាមរយៈ ការលើកកម្ពស់តម្លាភាព ការចូលរួមរបស់ប្រជាពលរដ្ឋ និងឆ្លើយតបទៅនឹងតម្រូវការនានា របស់ប្រជាពលរដ្ឋ។

លោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្តីទី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្ត រដ្ឋបាលក្រុង/ស្រុក  មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អង្គការទស្សនៈពិភពលោកអន្តរជាតិ និងលោក លោកស្រី អ្នកនាង កញ្ញា ជាអ្នកសម្របសម្រួលគណ នេយ្យភាពសហគមន៍ ដែលបានខិតខំបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបាននូវសមិទ្ធផលជាច្រើន សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសបិទវេទិកានេះ លោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្ដីទី បានមានប្រសាសន៍ថា គណនេយ្យភាពសង្គមគឺជាសរសៃគោល នៃលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អ ក្នុងនាមតួអង្គរដ្ឋត្រូវធានា និងការទទួលខុសត្រូវទៅលើការអនុវត្តតាមនីតិវិធី បទប្បញ្ញាត្តិ និងការបំពេញការងារឲ្យបានល្អប្រសើរ ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់។ រដ្ឋបាលឃុំ​ សង្កាត់​ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសឆ្លើយតបនូវតម្រូវការ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ការពង្រឹងនូវការផ្តល់សេវាសាធារណៈ ការផ្តល់ភាពជាម្ចាស់ពេញលេញជូនពលរដ្ឋ។

ជាទីបញ្ចប់ លោកស្រី អ៊ុល ភីរុណ អភិបាលខេត្តស្តីទី ក៏បានជំរុញដល់ មន្ទីរ អង្គភាពពាក់ព័ន្ទ ត្រូវចុះត្រួតពិនិត្យ និងតាមដានការអនុវត្តការងារគណនេយ្យភាពសង្គម និងបន្តជំរុញកាគំាទ្រ អនុវត្តផែនការសកម្មភាពរួមស្តីពីការងារគណនេយ្យភាពសង្គម(ផ.ស.រ.គ) តាមសេវារបស់ខ្លួន ជាពិសេសក្រុមការងារ គណនេយ្យភាពសង្គមថ្នាក់ក្រុង ស្រុក  ត្រូវបន្តពង្រឹងកិច្ចសហការ គាំទ្រ តាមបណ្តាញអ្នក សម្របសម្រួលគណនេយ្យ ភាពសហគមន៍ថ្នាក់ខេត្ត  ដើម្បីចុះត្រួតពិនិត្យ គាំទ្រ ការអនុវត្តការងារនៅមូលដ្ឋាន របស់ខ្លួន ទៅតាមវដ្ត នៃការអនុវត្តសកម្មភាពការងារ និងបន្តការអនុវត្តផែនការ សកម្មភាពរួមស្តីពីការងារ គណនេយ្យភាពសង្គម អោយកាន់តែ ប្រសើរផងដែរ៕ សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *