យុវជនម្នាក់បើកបររថយន្ត ឡង់គ្រីស័រមួយគ្រឿង មានស្ត្រី២នាក់រួមដំណើរ បើកលឿនផ្លូវកោងបុកចូលក្នុងផ្ទះ ល្វែងធ្លាយខូចខាតរថយន្ត៣គ្រឿង…

(ខេត្តបន្ទាយមានជ័យ)៖ យុវជនម្នាក់បើកបររថយន្ត ឡង់គ្រីស័រមួយគ្រឿង មានស្ត្រី២នាក់រួមដំណើរ បើកបរក្នុងល្បឿនលឿនផ្លូវកោង ជ្រុលទៅបុកចូលក្នុងផ្ទះល្វែង ធ្លាយខូចខាតរថយន្ត៣គ្រឿង ហេតុការនេះកើតឡើង កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រៈពន្លា ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក គី មករា នាយការិយាល័យ នគរបាលចរាចរណ៍ ខេត្តបន្ទាយមានជ័យប្រាប់ថា៖ នៅពេលគ្រោះថ្នាក់ចរាចរណ៍ កើតឡើងមានយុវជនម្នាក់ និងមានស្រី២នាក់រួមដំណើរ បានជិៈរថយន្តឡង់គ្រីស័រ ម៉ាកសេរីចាស់១គ្រឿង ពាក់ផ្លាក់លេខភ្នំពេញ2G-4523 បានបើកបរចេញពីស្រែម្អម ក្នុងល្បឿនលឿន អាចកុងទ័រល្បឿន ឡើងចន្លោះ១២០ទៅ១៥០ តាមផ្លូវលំត្រង់ចំណុចផ្លូវកោង យកចង្កូតមិនទាន់បាន បុកចូលក្នុងផ្ទះល្វែង បុករៈរថយន្តសេរីទំនើប១គ្រឿង ចតទុកក្នុងផ្ទៈហើយធ្លាយបេតុង ជញ្ជាំងផ្ទះធ្លាយទៅបុក រថយន្តកាំម៉ារីចង្កូតស្តាំពាក់ ផ្លាក់លេខបាត់ដំបង2A-7460dEl ចតទុកមុខផ្ទៈបណ្តាល ខូចខាតរថយន្ត៣គ្រឿង ទាំងរថយន្តបង្ក។

លោកបានបញ្ជាក់ថា៖ ក្រោយគ្រោះថ្នាក់ចរាចរណ៍កើត ឡើងមន្ត្រីជំនាញបានចុះ ទៅពិនិត្យវាស់វែងមូលហេតុ គ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺបណ្តាលពីអ្នកបើកបរ ក្នុងល្បឿនលឿនផ្លូវកោងទើប បុកចូលផ្ទះបណ្តាលបាក់ បេតុជញ្ជាំងនិងខូចខាត រថយន្ត៣គ្រឿងមាន១គ្រឿង រថយន្តបង្កនិង២គ្រឿងចត ចោលក្នុងផ្ទះ១គ្រឿងនិងក្រៅផ្ទះ ១គ្រឿងរងការខូចខាតធ្ងន់ធ្ងរ តែគ្មានអ្នករងរបួសធ្ងន់ធ្ងរទេ ក្រោយពិនិត្យវាស់វែង ហើយបានយករថយន្ត ទាំង៣គ្រឿងទៅរក្សាទុក នៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ។

លោកវរៈសេនីយ៍ឯក គី មករា បានបញ្ជាក់ថា៖ ក្រោយគ្រោះចរាចរណ៍កើតឡើង បណ្តាលខូចខាតរថយន្ត៣គ្រឿងនិងផ្ទះ១ល្វែង បានបាក់ជញ្ជាំងម្ខាងនិង ខូចខាតទ្រព្យសម្បត្តិ គឺម្ចាស់ផ្ទៈដែលរងការ ខូចខាតនិងរថយន្ត សេរីទំនើប១គ្រឿង បានទាមទាសំណង រួមមានផ្ទះនិងរថយន្ត១គ្រឿង ដែលខូចខាតទាសំណង ៣ម៉ឺនដុល្លាដោយភាគីម្ចាស់ឡាន បង្កសុំសង២ម៉ឺនដុល្លាហើយម្ចាស់ រងគ្រោះទាសំណងចុះ២៥.០០០ដុល្លា និងរថយន្តកាំម៉ារីស្តាំទាសំណង ២០០ដុល្លាតែភាគីម្ចាស់ ឡានបង្កសុំអោយ១០០ដុល្លា មិនអាចទទួលយកបាន ទើបទុកអោយម្ចាស់រថយន្ត បង្កនិងរថយន្តរងគ្រោះ ជជេកគ្នាដើម្បីបញ្ចប់រឿង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *