អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ករណីឃាតកម្មលើ អ្នកកាសែតនៅសៀមរាប តុលាការបានដំណើរការ នីតិវិធីរបស់ខ្លួនហើយ ដើម្បីធានាការផ្តល់យុត្តិធម៌ ជូនជនរងគ្រោះតាមច្បាប់ជាធរមាន

(ភ្នំពេញ)៖ “ករណីឃាតកម្មលើអ្នកកាសែ តនៅខេត្តសៀមរាប តុលាការបានដំណើរការ នីតិវិធីរបស់ខ្លួនហើយ ដើម្បីធានាការផ្តល់ យុត្តិធម៌ជូនជនរងគ្រោះ តាមច្បាប់ជាធរមាន” ។ នេះជាការលើកឡើងរបស់ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

ជាមួយគ្នានេះ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា៖ “គេមិនត្រូវយកករណី បាត់បង់ជីវិតរបស់ អ្នកសារព័ត៌មានអនឡាញ នៅខេត្តសៀមរាប លោក ឈឿង ឈឹង មកប្រើប្រាស់ជារបៀបវារៈ ដើម្បីកេងចំណេញផ្នែក នយោបាយរបស់ ក្រុមណាមួយឡើយ ដោយត្រូវទុកភារកិច្ចអនុវត្តច្បាប់ ជូនស្ថាប័នតុលាការក្នុងការ អនុវត្តទៅតាមនីតិវិធី”។

ឯកឧត្តម ទេព អស្នារិទ្ធ លើកឡើងដូច្នេះបន្ទាប់ ពីមានក្រុមមួយចំនួនដែល បានលើកឡើងប្រាសចាក ពីការពិតដែលនាំឲ្យមាន ការភ័ន្តច្រឡំទៅដល់សាធារណជន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ឯកឧត្តមអ្នកនាំពាក្យ ក្រសួងព័ត៌មានបាន ថ្លែងអំណអរគុណដល់ អង្គការសង្គមស៊ីវិល ដែលបានយកចិត្តទុក ដាក់ចំពោះករណីឃាតកម្ម ដោយការលបលួបបាញ់ លើអ្នកកាសែតរបស់យើងរូបនេះ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូង ខេត្តសៀមរាបបានធ្វើ សន្និសីទសារព័ត៌មាន មួយនៅសាលាដំបូងខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ដោយបានប្រកាស ជាសាធារណៈថា អ្នកសារព័ត៌មានឈ្មោះ ឈឿង ឈឹង ត្រូវបានគេសម្លាប់ ក្រោមហេតុផលនៃទំនាស់ រវាងបុគ្គលផ្ទាល់ពាក់ព័ន្ធទៅ នឹងការទារប្រាក់ជាថ្នូរការ មិនចុះផ្សាយ និងការមិន រាយការណ៍ទៅកាន់មន្ត្រីបរិស្ថាន។ ឯកឧត្តមព្រះរាជអាជ្ញា បានបញ្ជាក់ថា យុត្តិធម៌សម្រាប់ជនរង គ្រោះមានជាបណ្ដើរៗ ហើយដោយជនល្មើស ត្រូវបានចាប់ខ្លួន និងកំពុងឃុំខ្លួន។

ទន្ទឹមនេះ អយ្យការនឹងបន្តជំហរក្នុងការ អនុវត្តច្បាប់មិនត្រឹមតែក្នុង ដំណាក់កាលចោទប្រកាន់ ដំណាក់កាលស៊ើបសួរ តែនឹងបន្តឃ្លាំមើលលើការ អនុវត្តច្បាប់ដល់ដំណាក់ កាលជម្រះក្តី ដើម្បីធានាថាជ នត្រូវចោទឈ្មោះ ស៊ី លឿយ ត្រូវទទួលខុសត្រូវនូវអំពើ ប្រព្រឹត្តរបស់ខ្លួនចំពោះមុខច្បាប់។

ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងដើម្បីបន្ថែម ស្ថានទម្ងន់ទោស ដល់ជនត្រូវចោទ ព្រះរាជអាជ្ញារ នឹងប្តូរបទចោទ ទៅលើជនត្រូវចោទ ពីបទប៉ុនប៉ងឃាតកម្ម ទៅជា បទឃាតកម្មវិញ ដោយសារតែពីមុនជន រងគ្រោះគ្រាន់តែរង របួសសម្រាកព្យាបាល ហើយក្រោយមកជនរង គ្រោះបានទទួលមរណភាព។ ជនត្រូវចោទអាចនឹងត្រូវជាប់ពន្ធនា គារចន្លោះពី១០ឆ្នាំ ទៅ១៥ឆ្នាំ។

ឯកឧត្តមព្រះរាជអាជ្ញា បានរំលឹកថា៖ “អង្គហេតុគឺកាលពីថ្ងៃទី០៤ ខែធ្នូ ជនជាប់ចោទឈ្មោះ ស៊ី លឿយ ជាកសិករបាន យកកាំភ្លើងកែច្នៃ សម្រាប់បាញ់សត្វ ទៅស្ទាក់លបលួចបាញ់ ជនរងគ្រោះឈ្មោះ ឈឿង ឈឹង នៅក្នុងព្រៃឆ្ងាយពីភូមិ បណ្តាលអោយជន រងគ្រោះឈឿង ឈឹង ដែលជាអ្នកសារព័ត៌មាន អនឡាញ មកពីអង្គភាព សារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប ត្រូវត្រង់ពោះ ដែល៣ថ្ងៃក្រោយមក ជនរងគ្រោះបានទទួល មរណភាពនៅមន្ទីរ ពេទ្យបង្អែកខេត្តសៀមរាប។

សូមបញ្ជាក់ថា កន្លងមកនេះ ក្នុងករណីដែលមានហេតុការណ៍ ណាមួយពាក់ព័ន្ធនឹង អ្នកសារព័ត៌មាន ក្រុមខ្លះ និងអង្គការខ្លះ តែងតែចោទប្រកាន់ ថាជារឿងនយោបាយ ដោយមិនបានពិនិត្យ ទៅលើអង្គហេតុ និងអង្គច្បាប់នោះទេ ដូចជាករណីនេះជាដើម ដែលការពិតគឺជា ករណីទំនាស់បុគ្គល។ ប៉ុន្តែឯកឧត្តមអ្នកនាំពាក្យ បានសម្តែងការសោកស្តាយ និងចូលរួមសម្តែង មរណទុក្ខជាមួយគ្រួសារសពលោក ឈឿង ឈឹង។

ឯកឧត្តមអ្នកនាំពាក្យ ក៏ស្នើជាថ្មីដល់អ្នកសារព័ត៌មាន ទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសគឺត្រូវគោរព និងអនុវត្តឱ្យបានម៉ត់ចត់ នូវធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលបានដាក់ចេញឱ្យ ប្រើប្រាស់ដោយក្រសួងព័ត៌មាន នាពេលកន្លងទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *