(ខេត្តបន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋដែលរងការខ្វះខាត ចំនួន៤០០គ្រួសារ ត្រូវបានទទួលអំណោយ ពីឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែត រួមទាំងអាជ្ញាធរនិងសប្បុរសជន កាលពីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៤ ស្ថិតក្នុងវត្តអណ្ដូងថ្មមាស ភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងពិធីចែកអំណោយជូន ដល់ប្រជាពលរដ្ឋ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែតនិងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានក្រុងប៉ោយប៉ែតនិង ឯកឧត្តមនាយឧត្តមសេនីយ៍ សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម យ៉ាង គីមហ៊ុយទីប្រឹក្សា សម្តេច តេជោ ហ៊ុនសែន អមដំណើរដោយលោក គាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត និងវត្តមានចូលរួមពីសំណាក់លោក ចៅសង្កាត់ ចៅសង្កាត់រង សមត្ថកិច្ចមេភូមិ អនុភូមិ ប្រជាការពារភូមិជាច្រើនរូបផងដែរ។
អំណោយដែលប្រជាពល រដ្ឋក្នុងនោះរួមមាន អង្ករ ២០គីឡូក្រាម មី ១ កេស ត្រី ខ ១យួរ ស្កសរ មួយថង់ ទឹក ត្រី មួយ យួ ទឹក សុទ្ធ ១យួរ សារ៉ុង ១និង ថវិការ ២ ម៉ឺនរៀលក្នុងម្នាក់។
ហើយនៅក្នុងអំណោយទាំងអស់នោះឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន ក៍បានផ្ដល់ជូន នៅថវិការផ្ទាល់ខ្លួន ជូនដល់ព្រះចៅអធិការ វត្តចំនួន ២ លានរៀល ប្រជាការពារភូមិចំនួន ២០ នាក់ថវិកា ៨០ម៉ឺនរៀលផងដែរ៕