វគ្គបណ្ដុះបណ្ដាលពង្រឹង សមត្ថិភាពមន្ត្រី នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជូញដូរមនុស្សនៅខេត្តកែប

(ខេត្តកែប)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកែប សហការជាមួយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស បានបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថិភាព លើតួនាទីភារកិច្ច របៀបរបបការងារ និងរបៀបមូលទិន្នន័យ ធ្វើរបាយការណ៍ ជូនដល់មន្ត្រី នៃគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស ពិធីនេះប្រព្រឹត្តទៅក្រោមអធិបីភាព លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស និងលោក ប៊ុន យោង អភិលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពីលោក/លោកស្រី គណៈប្រតិភូអមលោកជំទាវ កងកម្លាំងទាំងបីប្រភេទ លោក/លោកស្រីប្រធានមន្ទីរជំវិញខេត្ត និងមន្ដ្រីពាក់ព័ន្ធផងដែរ។

មានមតិស្វាគមន៍នា ឱកាសនោះលោក ប៊ុន យោង អភិបាលរងខេត្ត បានលើកឡើងថា៖ ដោយមានការយក ចិត្តទុកដាក់ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិកសមាជិការ គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើ ជូញដូរមនុស្ស ក្នុងការអនុវត្តផែនការ សកម្មភាពការងារ តាមបណ្ដារមន្ទីរ វិស័យ និងផែនការសកម្មភាព ប្រយុទ្ធប្រឆាំងអំពើ ជូញដូរមនុស្ស ព្រមទាំងមានការ ចូលរួមសហការ និងទំនាក់ទំនងល្អជាមួយ ស្ថាប័ណពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅ គ្រប់មូលដ្ឋាន បានធ្វើអោយរដ្ឋបាល ខេត្តកែបទាំងមូល ពុំមានបទល្មើសជូញ ដូរមនុស្សកើតមានឡើយ។

លោកបានបន្ដថា បើទោះបីជាយើងទទួលបាន លទ្ធផលល្អប្រសើរយ៉ាងនេះក្ដី ក៏យើងនៅតែមាន បញ្ហាប្រឈមជាអន្លើរៗ មួយចំនួនដូចជា ករណីរំលោភសេពសន្ថវៈ នៅតែកើតមាន ហើយការធ្វើចំណាកស្រុក ដោយប្រថុយប្រថាន ពីសំណាក់ប្រជាពលរដ្ឋ មួយចំនួនតូចនៅតែកើតមាន។ ក្នុងនោះដែរ គណៈកម្មាធិការប្រយុទ្ធប្រឆាំអំពើជូញដូរមនុស្សនៅខេត្តកែប ក៏បានប្រជុំក៏សាងផែនការ សកម្មភាពប្រចាំឆ្នាំ២០២៤ ដើម្បីផ្សព្វផ្សាយ ដល់ទីតាំងខារ៉ាអូខេ ចំនួន ១០ទីតាំង, ទីតាំងម៉ាស្សា ចំនួន ២ទីតាំងផងដែរ។

មានប្រសាសន៍បើកវគ្គ បណ្ដុះបណ្ដាលនោះដែរ លោកជំទាវឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការនៃគណៈ កម្មាធិការជាតិប្រយុទ្ធ ប្រឆាំងអំពើជូញដូរមនុស្ស បានកោតសរសើរដល់ ថ្នាក់ដឹកនាំខេត្តកែប ដែលបានយកចិត្តទុក ដាក់ក្នុងការផ្សព្វផ្សាយអំពី កម្មវិធីប្រយុទ្ធប្រឆាំងអំពើ ជូញដូរមនុស្សទទួលបាន លទ្ធផលល្អប្រសើរ។

លោកជំទាវបានបន្តថាការងារចំពោះ មុខដែលលេខាធិការដ្ឋាន គណៈកម្មាធិការខេត្តប្រយុទ្ធ ប្រឆាំងអំពើជូញដូរមនុស្ស ត្រូវបន្ដអនុវត្ត គឺការអប់រំផ្សព្វផ្សាយ គ្រប់រូបភាពដល់ប្រជាពលរដ្ឋ អំពីច្បាប់ លិខិតបទដ្ឋាគតិយុត្តិពាក់ព័ន្ធ រួមទាំង ឧបាយកលជនល្មើស ការធ្វើចំណាក ស្រុកដោយសុវត្តិភាព និងកិច្ចការពារជនរង គ្រោះដល់ប្រជា ពលរដ្ឋគ្រប់មជ្ឍដ្ឋាន និងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្តិភាព ដើម្បីបង្ក្រាបបទល្មើសអំពើជូញដូរមនុស្ស ឲ្យមានភាពល្អប្រសើរ។

ក្នុងនោះដែរលោកជំទាវក៏ បានសំណូមដល់ សក្ខាកាមក្នុងវគ្គ បណ្ដុះបណ្ដាលនេះ ត្រូវយកចិត្តទុកដាក់ ស្ដាប់គ្រូបង្គោល ដើម្បីទទួលបានចំណេះដឹង យកទៅផ្សព្វផ្សាយ និងអនុវត្តនៅក្នុងមូលដ្ឋាន ឲ្យមានប្រសិទ្ធិភាពខ្ពស់  ដើម្បីឈានដល់ការលុបបំបាត់ នូវអំពើជូញដូរមនុស្សនៅ ក្នុងប្រទេសជាតិយើង៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *