(ខេត្តកែប)៖ ឯកឧត្តម ជា ប៊ុនហេងអគ្គនាយករងនៃអគ្គ នាយកដ្ឋានរដ្ធបាល ក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី២៧ ខែមិថុនាឆ្នាំ ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងនៃការ អនុវត្តសៀវភៅណែនាំស្ដីពី ការគ្រប់គ្រង ដំណើរការអប់រំ ឪពុកម្ដាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារ តូចសម្រាប់រដ្ឋបាលឃុំ សង្កាត់ ដែលបានបារព្ធឡើង នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែបដោយមានវត្តមាន អញ្ជើញចូលរួពី ប្រតិភូអមដំណើរ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
មានមតិស្វាគមន៍នាឱកាសនោះ លោកស្រី អ៊ុល ភីរុណ អភិបាលរងនៃ គណៈអភិបាលខេត្តកែប បានបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មានចែង អំពីការយកចិត្ត ទុកដាក់លើការគាំពារ ថែទាំ និងការអប់រំកុមារ ជាក់ស្ដែងមាត្រា៤៨ នៃរដ្ឋធម្មនុញ្ញបានចែងថា រដ្ឋធានារក្សាការពារសិទ្ធរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីកុមារ ជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលបានការអប់រំរៀនសូត្រ សិទ្ធិទទួលបានការគាំពារក្នុង ស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំង និងអាជីវកម្មសេដ្ឋកិច្ច ឬកាមគុណលើកុមារ។
លោកស្រីបានបន្ដទៀតថា ដើម្បីសម្រេចបាន នូវគោលបំណង នៃសិក្ខាសាលានេះ រដ្ឋបាលខេត្ត និងជំរុញការចូលរួម អនុវត្តគោលនយោបាយជាតិ ស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមាតូច អនុវត្តតាមគោលការណ៍ណែ នាំស្ដីពីការគ្រប់គ្រង ដំណើរការអប់រំឪពុកម្ដាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់ឃុំ សង្កាត់ សហការ គាំទ្រសកម្មភាពនានា ចុះតាមដានត្រួតពិនិត្យ បន្ដដល់រដ្ឋបាលឃុំ សង្កាត់។
មានប្រសាសន៍ថ្លែងបើកអង្គសិក្ខាសាលានេះ ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករងនៃ អគ្គនាយកដ្ឋានរដ្ធបាល ក្រសួងមហាផ្ទៃ បានអោយដឹងថា សិក្ខាសាលាឆ្លុះបញ្ចាំង នេះរៀបចំឡើងក្នុងគោល បំណងដើម្បីបូកសរុប លទ្ធផលនៃការអនុវត្ត សៀវភៅណែនាំស្ដីពីការ គ្រប់គង់ដំណើការ អប់រំឪពុកម្ដាយ អាណាព្យាបាលក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូចសម្រាប់រដ្ឋបាលឃុំ សង្កាត់ ការចែករំលែកនូវការ អនុវត្តល្អរបស់រដ្ឋបាលឃុំ សង្កាត់ និងលើកទិសដៅសម្រាប់អនុវត្តបន្ដ ព្រមទាំងផ្សព្វផ្សាយ នូវគំរូប្លង់បង្គន់អនាម័យស្ថង់ដារ ប្រកបដោយបរិយាបន្នសម្រាប់ ដាក់អោយរដ្ឋបាលឃុំ សង្កាត់អនុវត្តនាពេលអនាគត។
ឯកឧត្តមក៏បានបន្ថែមទៀងថា ក្នុងរយៈពេលជាង១០ឆ្នាំនៃការអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី១ ឬការអនុវត្តកំណែទម្រង់វិមជ្ឃការកន្លងមក រាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនក្នុងការកែលម្អការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ៕ ដោយលោក សេង ណារិទ្ធ