(ខេត្តកំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានលើកឡើងថា៖ សូមឱ្យកង កម្លាំងនគរបាលស្រុកដងទង់ ដូច ជាប៉ុស្តិរដ្ឋបាល ទាំងអស់ពិសេស លោកអធិការ ទើបឡើងថី្ម ត្រូវអនុវត្តឱ្យបាននូវបទបញ្ជា របស់ថ្នាក់ដឹកនាំ ពាក់ព័ន្ធនិងការទប់ស្កាត់រាល់បទល្មើសខុសច្បាប់ ដោយយកចិត្ដទុកដាក់បំផុត ដើម្បីបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗ ជាច្រើនទៀតដូចជាបទល្មើស គ្រឿងញៀន បទល្មើសសេដ្ឋកិច្ច និងបទល្មើសក្មេងទំនើង។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងថ្មី អធិការ នៃអធិការដ្ឋាននគរបាលស្រុកដងទង់ នៅព្រឹកថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ២០២៤ នៅអធិការដ្ឋាននគរបាល ស្រុកដងទង់ ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ក៏បានអបអរសាទរ និងលើកទឹកចិត្ត ដល់លោកអធិការ ដែលមានតួនាទី ភារកិច្ចថ្មី និងមន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ហើយបន្តបង្កើត បាននូវទំនុកចិត្ត ភាពជឿជាក់ និងកក់ក្តៅថែមទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន។
លោកឧត្តមសេនីយ៍ទោ បានបន្តថា៖ លោកវរសេនីយ៍ឯក សេង សុគ ន្ធចាត់ អធិការថ្មីនេះមានបទ ពិសោ ធន៍ ជាច្រើនឆ្នាំ ក្នុងការដឹកនាំ មន្ត្រីក្រោមឱវាទ ចុះធ្វើការងារជូនប្រជាពលរដ្ជ។ដូច្នេះចំពោះការទទួលភាកិច្ចនេះ សូមឲ្យលោកអធិការថ្មី និងលោកនាយប៉ុស្តិ៍ត្រូវខិតខំប្រឹងប្រែង ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង ទាក់ទងការផ្តល់សេវារដ្ឋបាល សាធារណៈ ទាំងសេវាសំណូមពរ ទាំងសេវាតម្រូវការ ពាក់ ព័ន្ធ សៀវភៅស្នាក់ អត្តសញ្ញាណប័ណ្ណ ត្រូវរៀបចំបំពេញបែបបទ ជូនពលរដ្ឋឱ្យបានឆាប់រហ័ស។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងជួយឧបត្ថម្ភ ថវិកាផ្ទាល់ខ្លួន ចំនួន១ម៉ឺនដុល្លារ ស្មើនិង៤០លានរៀល សម្រាប់កសាងអាគារអធិការថ្មី នៅស្រុកដងទង់នេះ៕ រាយការណ៍ដោយលោក សេង ណារិទ្ធ