រដ្ឋបាលខេត្តស្ទឹងត្រែង និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម!


ស្ទឹងត្រែងៈ រដ្ឋបាលខេត្តស្ទឹងត្រែង និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ,នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤
បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ និងលោក ថោង ស៊្រាន់ អភិបាលរងខេត្តនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ស្ទឹងត្រែង និងមានការចូលរួមពីនាក់ពាក់ព័ន្ធសរុបចំនួន២២២នាក់។
នាឱកាសថ្លែងសន្ទរកឋាស្វាគមន៍ លោក ថោង ស៊្រាន់ អភិបាលរងខេត្តស្ទឹងត្រែងបានលើកឡើងថាសម្រាប់គ្រប់តួអង្គពាក់ព័ន្ធ និងសម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ដើម្បីពង្រឹងប្រសិទ្ធភាពការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងការងារអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋឱ្យទទួលបានសេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដែលខុសឆ្គង ឬបញ្ជីអត្រានុកូលដ្ឋានដែលចុះជាន់គ្នា ឱ្យបានឆាប់រហ័ស ទូលំទូលាយ និងងាយស្រួល ដើម្បីឆ្ពោះទៅសម្រេចគោលដៅ”មនុស្សម្នាក់មានអត្តសញ្ញាណតែមួយ”  ។
លោកបន្តថា មន្ត្រីអាត្រានុគោលដ្ឋាន នៅមូលដ្ឋាននិងអ្នកពាក់ព័ន្ធទាំងអស់របស់យើងកន្លងមកមានការជួបប្រទៈនិងការលំបាកមួយចំនួន ដូចជា ការកែតំរូវទិន្ន័យ ការមោឃៈភាពអត្រានុគោលដ្ឋាន និងការខុសឆ្គងក្នុងបញ្ជីអាត្រានុគោលដ្ឋាន និងការចុះបញ្ជីជាន់គ្នាជាដើម ដែលនាំឲ្យមានភាពយឺតយ៉ាវ ។ តែទោះជាយ៉ាងណាលោកបានផ្តល់សង្ឃឹមលើការបណ្តុះបណ្តាលរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលបាននិងកំពុងបើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មជូនដល់មន្ត្រីអត្រានុគោល និងអ្នកពាក់ព័ន្ធទាំងអស់នាពេលនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ខ្លឹមសារនៃច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រម នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅហើយ នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
ឯកឧត្តមបញ្ជាក់ថា ឯកសារស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម គឺជា ឯកសារគតិយុត្តដ៏សំខាន់ចាំបាច់សម្រាប់ប្រជាពលរដ្ឋ ដែលទាក់ទងទៅនឹងការចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ មរណភាព បញ្ជីស្នាក់នៅការចុះបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។ឯកសារទាំងអស់នេះ ជាភស្តុតាងដ៏មានតម្លៃបំផុត ក្នុងជីវិតរស់នៅរបស់មនុស្សម្នាក់ៗសម្រាប់បញ្ជាក់អំពីអត្តសញ្ញាណស្ថានភាពស៊ីវិល របស់មនុស្សនៅក្នុងសង្គមគ្រួសារ និងត្រកូលរបស់ខ្លួន សម្រាប់ការពារសិទ្ធិសេរីភាព ផលប្រយោជន៍ និងកាតព្វកិច្ចនានាក្នុងសង្គម។SamNeang

You might like

Leave a Reply

Your email address will not be published. Required fields are marked *