រដ្ឋបាលក្រុងសិរីសោភ័ណ បានធ្វើការជូនដំណឹង ដល់ម្ចាស់ផ្ទះជុំវិញ ផ្សារចំការគ យកទីតាំងដីចំណីផ្លូវ មុខផ្ទះ ចំហៀងផ្ទះក្រោយផ្ទះ ជួលឲ្យប្រជាពលរដ្ឋ យកបន្លែ ត្រីសាច់មកពីស្រុកស្រែ ល្អី កញ្ជើ ត្រូវបញ្ឍប់យក កំរៃបន្តជាបន្ទាន់

(ខេត្តបន្ទាយមានជ័យ)៖ រដ្ឋបាលក្រុងសិរីសោភ័ណ លេខ ០៥៩ សជណ ចុះ ថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៤ បានធ្វើការជូនដំណឹងដល់ បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ផ្ទះរស់នៅ ជុំវិញផ្សារចំការគ ដែលបានយក ទីតាំងដីចំណី ផ្លូវថ្នល់ជាតិ តាមមុខផ្ទះ ចំហៀងផ្ទះ ក្រោយផ្ទះរបស់ខ្លួន ជួលឲ្យបងប្អូន ប្រជាពលរដ្ឋ ដែលយកទំនិញ បន្លែ ត្រីសាច់ ផ្លែឈើ ដែលខ្លួនដាំ និងរកបាន ពិសេសបងប្អូន ប្រជាពលរដ្ឋ ដែលធ្លាប់យកបន្លែ បង្កា ត្រី សាច់ ពីស្រុកស្រែ ជនបទ យកមកដាក់លក់នៅ ទីតាំងដីចំណីផ្លូវ តាមមុខផ្ទះ ចំហៀងផ្ទះ ក្រោយផ្ទះរបស់ខ្លួន ជាលក្ខណៈគ្រួសារ របស់ខ្លួនជួលឲ្យបងប្អូន ប្រជាពលរដ្ឋទាំងនោះ ត្រូវបញ្ឈប់ការយក ប្រាក់ជួយទាំងអស់ជាបន្ទាន់។

ដោយយោងតាមសេចក្តី ណែនាំរបស់រាជ រដ្ឋាភិបាលកម្ពុជា ដឹកដោយសម្តេច តេជោហ៊ុនសែន អតីតៈ នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា កន្លងមក សម្តេច បានធ្វើការហាមឃាត់ ដាច់ខាតចំពោះម្ចាស់ផ្ទះ ដែលយកទីតាំងផ្លូវថ្នល់ជាតិ យកជួលឲ្យអ្នកលក់ដូរ បន្លែ ត្រី សាច់ បង្កា ផ្លែឈើ ពីស្រុកស្រែ ជនបទជាលក្ខណៈគ្រួសារ មកដាក់លក់លើថ្នល់ជាតិ មុខផ្ទះ ចំហៀងផ្ទះ ក្រោយផ្ទះរបស់ខ្លួន បានធ្វើការហាមដាច់ខាត ការយក ថវិកា ផាស៊ីពីកន្លែងលក់ដូរ របស់បងប្អូននៅ តាមមុខផ្ទះ ចំហៀងផ្ទះ ក្រោយផ្ទះនេះ។

ដូច្នេះរដ្ឋបាលក្រុងសិរីសោភ័ណ សូមជម្រាបជូនបងប្អូន ដែលមានផ្ទះនៅជុំវិញផ្សារ​ ចំការគរសូមចូលរួមសហការ ជាមួយរដ្ឋបាល ក្រុងសេរីភ័ណ ដូចខាងក្រោម។

សូមបញ្ឈប់ការយក តម្លៃថ្លៃជួលដាក់ ទំនិញលក់ដូរ ជាលក្ខណៈគ្រួសារ កញ្ជើ ល្អី ដែលពួកគាត់យក មកតាំងលក់លើ ចំណីផ្លូវជាសាធារណៈដាច់ខាត។

ក្នុងករណីបងប្អូនត្រូវយក កម្រៃជួលលើការ ដាក់តាំងទំនិញលក់ដូរ សូមរៀបចំលើទីតាំងដី កម្មសិទ្ធិរបស់ខ្លួន ទៅបានហើយ។

ទទួលបានសេចក្តី ជូនដំណឹងនេះរដ្ឋបាល ក្រុងសិរីសោភ័ណ សង្ឃឹមយ៉ាងមោះមុតថា បងប្អូនម្ចាស់ផ្ទះនិង អនុវត្តតាមសេចក្តី ជូនដំណឹងនេះប្រកប ដោយមានប្រសិទ្ធភាពចាប់ ពីថ្ងៃចុះហត្ថលេខានេះតទៅ។ បើប្រជាពលរដ្ឋណា នៅបន្តយកលុយ ពីអ្នកលក់បន្លែ ត្រី សាត់ ទៀតនោះត្រូវមានវិធាន ការរបស់រដ្ឋបាលក្រុង សិរិសោភ័ណ ។

គួរបញ្ជាក់ផងដែរ ប្រជាពលរដ្ឋជា អ្នកលក់ដូរ បន្លែ បង្កា ត្រី សាច់ ពីស្រុកស្រែ ជនបទជាលក្ខណៈ គ្រួសារដាក់លក់នៅផ្លូវជាតិ ជុំវិញផ្សារចំការគនោះ ម្នាក់ៗថ្ងូដូចព្រាប ម្នាក់និយាយថា លក់ក្នុង១ថ្ងៃចំណេញបានច្រើនបំផុត ៣០.០០០រៀល ពេលថ្ងៃណាខ្លះក៏ខាត អ្នកខ្លះមានដាំ បន្លែខ្លួនឯង ត្រីទិញមកពីបងប្អូន រកផ្ទាល់ គ្រាន់តែបង់ថ្លៃ ប្រាក់ជួលមុខផ្ទះគេដាក់លក់ និងថ្លៃបង់ផាស៊ី ទៀតនោះមានចំណីអី ចេះតែស៊ូទ្រាំលក់ទៅ គ្មានមុខរបរ និងរកកាងារធ្វើមិនបាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *