ស្រ្តីមានផ្ទៃពោះ ប្រហែល១០០នាក់ និងពេទ្យឆ្មប ប្រហែល១០០នាក់ បានទទួលអំណោយ ពីសាខាកាកបាទ ក្រហមកម្ពុជាខេត្ត បន្ទាយមានជ័យ ក្នុងថ្ងៃទិវាឆ្មប ៥ ឧសភា

(ខេត្តបន្ទាយមានជ័យ)៖​ ស្រ្តីមានផ្ទៃពោះ ប្រហែល១០០នាក់ និងពេទ្យឆ្មប ប្រហែល១០០នាក់ បានទទួលអំណោយ ពីសាខាកាកបាទក្រហម កម្ពុជាខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃទិវាឆ្មប៥ឧសភា .ក្រោមប្រធានបទ  ពង្រឹងជំនាញជិជ្ជាជីវៈ ឆ្មបដើម្បីលើកកំពស់ សេវាថែទាំព្យាបាលសុខភាព មាតា ទារក និងយុវវ័យ បរិបទការប្រែប្រួលអាកាសធាតុ ។

នៅក្នុងសាលាគរុកោសល្យ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។ដោយមានការចូលរួម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ គណៈកម្មាធិការសាខា ខេត្តបន្ទាយមានជ័យ  លោកស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោកស្រីចៅសង្កាត់ព្រះពន្លា និង សង្កាត់អូរអំបិល។

ក្នុងពិធីនោះ លោក ឡេ ច័ន្ទ សង្វាត សមាជិកគណៈ កម្មាធិការសាខាបាន មានប្រសាសន៍ថា ថ្ងៃនេះមាន  ស្រ្តីមានផ្ទៃពោះ ប្រហែល១០០នាក់ និងពេទ្យឆ្មប ប្រហែល១០០នាក់ បានទទួលអំណោយ ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ក្នុងថ្ងៃទិវាឆ្មប៥ឧសភា ទិវាឆ្មបនេះត្រូវបានរាជ រដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យឆ្មបនៃ ព្រះរាជាណាចក្រកម្ពុជា ទាំងអស់ប្រារព្ធទិវានេះ ទើងនៅថ្ងៃទី ៥ខែឧសភា ជារៀងរាល់ឆ្នាំស្រប តាមទិវាឆ្មបអន្តរជាតិ ដោយអនុក្រឹត្យលេខ ២៤០ អនក្រ បក ចុះហត្ថលេខាថ្ងៃទី ៣១ ខែធ្នូឆ្នាំ២០០៨ ក្នុងគោលបំណង៖

១ ដើម្បី រំលឹកគុណឆ្មបដែល បានបង្កើត ទារកនិង ថែទាំសុខភាព មាតាទារក

២ បញ្ជាក់ឆ្មបជាភ្នាក់ងារ ដ៏សំខាន់នៃសេវាសុខភាព

៣ ពង្រឹង ពង្រីក បណ្ដាញឆ្មប និងសមត្ថភាពឆ្មប ដោយសហការយ៉ាងជិតស្និទ្ធ ជាមួយសហព័ន្ធឆ្មបអន្តរជាតិ

៤ បង្កើនទំនាក់ទំនងរវាង មន្ត្រី ក្រសួងសុខាភិបាល គ្រប់ជាន់ថ្នាក់និង ដៃគូអភិវឌ្ឍន៍ ដែលមានទិសដៅ ដូច

គ្នាក្នុងការថែទាំ សុខភាពមាតានិងទារក

៥ បង្ហាញពីសារៈ សំខាន់នៃវិជ្ជាជីវៈឆ្មប។

លោក ឡេ ច័ន្ទ សង្វាតបានមានប្រសាសន៍ បន្តទៀតថា ទិន្នន័យឈ្មោះឆ្មបនៅក្នុង ខេត្តបន្ទាយមានជ័យឆ្នាំ២០២៣និង ឆ្នាំ២០២៤សរុបមាន ចំនួន៥៥២នាក់។

ការងាររបស់ឆ្មបមាន គោលបំណងតែមួយ គត់គឺផ្តល់សេវាថែទាំផ្នែក សម្ភពជូនដល់ស្ត្រី មាតា កុមារនិងទារក ជាសាធារណៈឲ្យ បានល្អបំផុត ឆ្លងតាមយន្តការនៃ ការចុះបញ្ជីការ ផ្តល់អាជ្ញាប័ណ្ណ និងបន្តអាជ្ញាប័ណ្ណ  ប្រកបវិជ្ជាជីវៈដល់ឆ្មប ដែលចេញដោយគណៈវិជ្ជាជីវៈ ដូច្នេះឆ្មបទាំងអស់ តម្រូវឲ្យមានអាជ្ញា ប័ណ្ណដែលមាន  សុពលភាពដើម្បីទទួល បានសិទ្ធិស្របច្បាប់ក្នុងការ ផ្ដល់សេវាថែរក្សាថែទាំ និងព្យាបាលជូនដល់ សាធារណជន។

ឆ្មបដើរតួនាទីសំខាន់ក្នុងការ រៀបចំនិងដាក់ឲ្យអនុវត្តនៅ សេចក្តីសម្រេចប្រកាស បទបញ្ញត្តិនិងច្បាប់ នានាដែលពាក់ព័ន្ធនិង ការងារឆ្មបដែលកំពុង ប្រកបវិជ្ជាជីវៈទាំងអស់នៅ ក្នុងប្រទេសកម្ពុជា ទាំងច្បាប់ជនជាតិខ្មែរនិងបរទេស ទាំងសេវាសាធារណៈឯកជន ​អង្គការក្រៅរដ្ឋាភិបាលតាមរយៈ ព្រះរាជក្រឹត្យស្ដីពីការ បង្កើតគណៈឆ្មបកម្ពុជា ដើម្បីធានាថាឆ្មប ត្រូវមានជំនាញគ្រប់គ្រាន់ និងការផ្តល់សេវាដែល មានគុណភាពជូន ដល់ស្ត្រីមាតាកុមារ និងទារក។

លោកអ៊ុំ រាត្រីបានអាន សារសិខិតរបស់ សម្តេចកិត្តិព្រឹទ្ធ បណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហកម្ពុជាថា (ក្រោមប្រធានបទ ពង្រឹងជំនាញជិជ្ជាជីវៈ ឆ្មបដើម្បីលើកកំពស់ សេវាថែទាំព្យាបាល សុខភាព មាតា ទារក និងយុវវ័យ បរិបទការប្រែប្រួល អាកាសធាតុ) ពិតជាបានឆ្លុះបញ្ជាំង ឲ្យឃើញពីសេចក្តី ត្រូវការចាំបាច់ក្នុង ការពង្រឹងជំនាញវិជ្ជាជីវៈ ឆ្មបដើម្បើលើកកំពស់ សុខភាពកុមារ ទារកនិងយុវវ័យ ដើម្បីឈានទៅ សម្រេចបានគោលដៅ អភិវឌ្ឍន៍មានចីរភាព ព្រោះថា ឆ្មប តាមបទពិសោធន៍ជា ច្រើននៅជំវិញពិភព លោករួមទាំងនៅ​ កម្ពុជាផងបាន បញ្ហាញឲ្យឃើញថា ប្រទេសណាដែលបាន យកចិត្តទុកដាក់ក្នុងការ វិនិយោគលើជំនាញឆ្មប ប្រទេសនោះតែងតែ ទទួលបានមកវិញនូវ សុខសុវត្តិភាពព្រមទាំង សុខុមាលភាពដល់ស្ត្រី មាតា ទារក និយុវវ័យ។

លោកអ៊ុំ​ រាត្រីបាន អានសារបន្តទៀតថា ឆ្មបជំនាញទាំងអស់ និងទទួលបាននិងការ ពង្រឹងបំប៉នជំនាញ បន្ថែមដើម្បីមាន សមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាជូនស្ត្រី មាតា ទារក កុមារយុវវ័យ លើកកំពស់សុខភាព សុខុមាលភាព ល្អប្រពៃ ដើម្បីជួយឲ្យកម្ពុជា សម្រេចបានគោល ដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពតាម ការកំណត់នៅឆ្នាំ២០៣០៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *