(ខេត្តបន្ទាយមានជ័យ)៖ យុវជន១ក្រុមក្នុងនោះ មានជនសង្ស័យម្នាក់ បានចូលខារ៉ាអូខេ ផឹកស្រាច្រៀងយ៉ាងសប្បាយ ប៉ះចំស្រាកាចចូលពោះ បង្ករជម្លោះអុកឡុក ក្នុងហាងស្រាប់តែ យកដែកឆ្នៃយ៉ាង ស្រួចចាក់ទៅលើ មនុស្ស៣នាក់នៅ ក្នុងហាងរបួស ធ្ងន់ ស្រាល ត្រូវកំលាំងអាវុធ ហត្ថឃាត់ខ្លួន។
ហេតុការណ៍នេះ កើតឡើងវេលាម៉ោង៩និង០០នាទីយប់ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចខារ៉ាអូខេឌូបៃ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្រោយពីកើតហេតុហើយ ជនរងគ្រោះ២នាក់ បានដាក់ពាក្យបណ្តឹង ១.ឈ្មោះ សុខ សុឈីត ភេទប្រុស អាយុ១៨ឆ្នាំ ២-ឈ្មោះ ហេង លីហ៊ាង ភេទប្រុស អាយុ៣៣ឆ្នាំទាំង២នាក់ រស់នៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតក្រោយពី ទទួលបានព័ត៌មានហើយលោក បានដឹកនាំកម្លាំង អាវុធហត្ថ១ក្រុមចុះទៅដល់ កន្លែងកើតហេតុ ឃាត់ខ្លួនបាន ជនសង្ស័យម្នាក់ ឈ្មោះជី បាវដា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានដកហូតវត្ថុតាងមាន ដែកកែច្នៃមុខបីចុងស្រួច ប្រវែង៣០សង់ទីម៉ែត្រ១ដើម លើយបាន បញ្ជូនខ្លួន មកអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យបានឆ្លើយ សារភាពថានៅមុន កើតហេតុនោះ មានមនុស្ស១ក្រុមមានគ្នា ច្រើននាក់រួមនឹងជន សង្ស័យ១នាក់ផង បាននាំគ្នាចូល ខារ៉ាអូខេមួយកន្លែង នាំគ្នាផឹកស្រា ច្រៀងយ៉ាងសប្បាយ អើងកង ម្នាក់ៗស្រាចូល ពោះស្រាប់តែបង្ករឿង ជាមួយអ្នកចាក់ចម្រៀង ពេលនោះមិត្តភក្តិ មួយចំនួនបាននាំគ្នា ចេញទៅមុនរួមទាំង ជនសង្ស័យ នៅសល់តែ៥នាក់ មួយសន្ទុះក្រោយ មកជនសង្ស័យ បានត្រឡប់មក បន្ទប់ខារ៉ាអូខេវិញ ដោយធាក់ទ្វារ ចូលក្នុងបន្ទប់ខារ៉ាអូខេ ហើយស្រែកថា មានអ្នកចង់វាយខ្លួន ភ្លាមនោះជនសង្ស័យ បានយកដែកមុតស្រួច ចាក់ទៅលើ ឈ្មោះ សុខ សុឈីត បណ្តាលឲ្យរងរបួស ចំក្រោមទ្រូងខាងឆ្វេងធ្ងន់ ហើយជនរងគ្រោះ ម្នាក់ទៀតបានទៅជួយឃាត់ ក៏ត្រូវបានជនសង្ស័យ ចាក់ចំកដៃខាងឆ្វេង បណ្តាលឲ្យរងរបួស ចំនួន២កន្លែងក្រោយ ពីកើតហេតុហើយ ក្រុមគ្រូពេទ្យបានដឹក បញ្ជូនទៅព្យាបាលនៅមន្ទីរ ពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី ។
កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូន មកកាន់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា ការបង្ក្រាបករណី ខាងលើនេះដោយទទួល បានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យត្រូវបាន កម្លាំងការិយាល័យ ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តបញ្ជូនទៅ សាលាដំបូងខេត្ត នៅរសៀលថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាម នីតិវិធី ៕