ពលរដ្ឋងាយរងគ្រោះចំនួន៤០៥គ្រួសារនៅស្រុកបុរីអូស្វាយសែនជ័យទទួលបានអំណោយពីរាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលខេត្តស្ទឹងត្រែង!


ស្ទឹងត្រែងៈ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ២០២២ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តស្ទឹងត្រែង ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះចំនួន ៤០៥ គ្រួសារ មកពីឃុំ ព្រះរំកិល ស្ថិតក្នុងស្រុក បុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ក្នុងកម្មវិធីនេះ ក៏មានការចូលរួម ជាគណធិបតី ដោយឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈរងខេត្ត នឹង លោកអភិបាលស្រុក អភិបាលរងស្រុក កម្លាំងប្រដាប់អាវុធ និងមន្ទីរអង្គភាព ជំុវិញខេត្តជាច្រើនរូប ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តម ស្វាយ សំអ៊ាង បានពាំនាំនូវប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃ ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក ការស្រឡាញ់ យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ពិសេសដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ស្រ្តីមេម៉ាយ ជនពិការ ចាស់ជរា និង ប្រជាពលរដ្ឋដែលទីទាល់ក្រីក្រជួបការលំបាកដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ឯកឧត្តមអភិបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ និងផ្គររន្ទៈ ដែលងាយបង្កគ្រោះថ្នាក់ជាយថាហេតុ បើមានហេតុការណ៍អ្វីកើតឡើងចំពោះក្រុមគ្រួសារសូមរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន មានមេភូមិ លោកមេឃុំ ចៅសង្កាត់ដែលនៅជិតកៀកជាមួយបងប្អូនផ្ទាល់ ដើម្បីបានអោយក្រុមការងារ ជួយដល់បងប្អូន ឆាប់រហ័ស និងទាន់ពេលវេលា ទន្ទឹមនឹងនេះបងប្អូនត្រូវចេះថែរទាំអនាម័យសុខភាព គឺ រស់នៅស្អាត ហូបស្អាត ផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *