អ្នកដាំម្រេចតាមសហគមន៍ ក្នុងខេត្តកំពត មានក្តីសង្ឃឹម ខណ:តម្លៃទីផ្សារម្រេច មានហាងឆេងឡើងវិញ…

(ខេត្តកំពត)៖ អ្នកដាំម្រេចតាមហគមន៍ ជាច្រើនកំពុងនាំគ្នាត្រេកអរ ខណ:តម្លៃហាងឆេងម្រេច ឡើងថ្លៃវិញ បន្ទាប់ពី តម្លៃដាំក្បាលចុះយ៉ាង កំហុគនាពេលកន្លងមក។

គេបានដឹងហើយថា កាលពីឆ្នាំ២០២៣ តម្លៃម្រេចនៅក្នុងខេត្តកំពត មានតម្លៃត្រឹមតែ១៣,០០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែនៅឆ្នាំ២០២៤នេះ តម្លៃម្រេចត្រូវបានឈ្មួញ ដើរប្រមូលទិញក្នុងតម្លៃ ២០,០០០រៀល ក្នុងមួយគីឡូក្រាម។

ប្រធានហគមន៍ ម្រេចមួយកន្លែ ងក្នុងខេត្តកំពត បានបញ្ជាក់អះអាងថា បច្ចុប្បន្នម្រេចប្រមាណ៨០%ត្រូវបាន នាំចេញទៅប្រទេសវៀតណាម ក្រៅពីនោះនាំទៅប្រទេសថៃ ប្រទេសចិន និងអីរ៉ុប ហើយអំឡុងពេលថ្មីៗនេះ  ចិននឹងមានតម្រូវការ ម្រេចកាន់តែច្រើន ដែលតម្រូវអោយសហគមន៍ អ្នកដាំម្រេចក្នុងខេត្តកំពត ខិតខំដាំដុះប្រមូលផល អោយបានច្រើនបន្ថែមទៀត ដើម្បីនាំចេញទៅ តាមតម្រូវការនៃទីផ្សារនានា នៅក្រៅប្រទេស។

បើទោះជាឆ្នាំ២០២៤នេះ តម្លៃម្រេចហក់ឡើង២០,០០០៛ ក្នុងមួយគីឡូក្រាមក៏ដោយ ប៉ុន្តែមិនបានធ្វើអោយកសិករសប្បាយចិត្តនោះទេ ព្រោះឆ្នាំនេះការប្រមូល ផលម្រេចមិនសូវ បានច្រើនដូចឆ្នាំមុន នេះបណ្តាលមក ពីកក្តាគ្រោះធម្មជាតិ ពិសេសភាពកង្វះទឹក សម្រាប់ស្រោចស្រពដំណាំម្រេច។

ប្រធានសហគមន៍ ខាងលើបានបញ្ជាក់ដែរថា កាលឆ្នាំ២០២៣ ថ្វីដ្បិតតម្លៃម្រេច មួយគីឡូត្រឹម១៣,០០០៛ តែយើង ប្រមូលផលបាន១០តោន តែសម្រាប់ឆ្នាំ២០២៤នេះ ទោះបីតម្លៃម្រេច មួយគីឡូក្រាម ហក់ឡើងដល់២០,០០០៛ តែការប្រមូល ផលបានត្រឹម៣តោន ប៉ុណ្ណោះ។ នេះបើតាមការប្រៀបធៀប ពីទំហំផ្ទៃដីចំការ ម្រេចប៉ុនគ្នា។

លោកបានបន្ថែមថា ជាទូទៅការប្រមូលផលម្រេច ត្រូវបានប្រព្រិត្ត ទៅនៅចន្លោះខែមីនា រហូតដល់ខែមិថុនា  ជារៀងរាល់ឆ្នាំ ហើយតម្លៃម្រេចពេល នេះអាចនឹងឡើងលើស មុនបន្តិចបន្តួចផងដែរ ប្រសិនបើឈ្មួញបាន ពិនិត្យឃើញពីគុណភាព និងកំណត់ទៅ តាមប្រភេទម្រេច ដូចជាម្រេចពណ៌ស, ម្រេចក្រហម, និងម្រេចខ្មៅជាដើម៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *