កម្លាំងនគរបាល ក្រុងប៉ោយប៉ែត ចុះផ្សព្វផ្សាយជូ នប្រជាពលរដ្ឋអោយ យល់ដឹងអំពីភូមិឃុំ សុវត្តភាពនិង រាយការមក សមត្ថកិច្ចមូលដ្ឋាន ប្រសិបើជួបប្រទះ និងបទល្មើសផ្សេងៗ

(ក្រុងប៉ោយប៉ែត)៖ ដោយអនុវត្តន៍ តាមការណែនាំនិងបទបញ្ជាលោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ នៃស្នងការរដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីពង្រឹង សុវត្ថភាពសន្តិសុខ ជូនប្រជាពលរដ្ឋកម្លាំង នគរបាលទូរទាំងខេត្ត ត្រូវពង្រឹងការទប់ស្កាត់ បទល្មើសគ្រប់ប្រភេទ និងបន្តផ្សព្វផ្សាយគោល នយោបាយភូមិឃុំសង្កាត់មាន សុវត្ថិភាពដល់ប្រជាពលរដ្ឋ។

កាលពីព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៤នេះ លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិទ្ធ អធិការស្តីទី នៃអធិការរដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានចាត់ឲ្យលោកនាយប៉ុស្តិ៍ នគរបាលទាំង៥សង្កាត់ ដឹកនាំកម្លាំង សហការជាមួយអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ បានចុះធ្វើការផ្សព្វផ្សាយ អំពីគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិ ភាពដល់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះកម្លាំងនគរបាល បានធ្វើការផ្សព្វផ្សាយយល់ដឹងអំពី៖

១-គោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព

២-ផលប៉ះពាល់នៃគ្រឿងញៀន

៣-ច្បាប់ និង ច្បាប់ចរាចរណ៍ផ្លូវគោក

៤-ការបង្ការ ទប់ស្កាត់ បទល្មើសជួញដូរផ្លូវភេទ និងចំណាកស្រុកខុសច្បាប់។

គោលបំណងនៃ ការចុះផ្សព្វផ្សាយនេះ សមត្ថកិច្ចធ្វើឡើង ដើម្បីបញ្ជៀបចំណេះ ដឹងដល់ពលរដ្ឋនៅ តាមមូលដ្ឋាន សហគមន៍ សូមគោរពច្បាប់។

ហើយសមត្ថកិច្ចបាន អំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសហការ និងរាយការណ៍ មកសមត្ថកិច្ចក្នុងករណី ជួបប្រទះនិងបទល្មើសផ្សេងៗ ជាពិសេសសូមរាយការណ៍ មកសម្ថកិច្ចក្នុងមូលដ្ឋាន របស់អ្នក ជាបន្ទាន់ដើម្បីឲ្យសមត្ថកិច្ច បានធ្វើការជួយឲ្យ ទាន់ពេលវេលា ជូនដល់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *