(ខេត្តតាកែវ)៖ បុរសម្នាក់ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីមានករណី អំពើហឹង្សាមួយបាន កើតឡើងនិងបាន ធ្វើអោយម្តាយក្មេក និងប្រពន្ធរងរបួស ហេតុការនេះបានបង្ករ អោយមានការភ្ញាក់ផ្អើល កាលពីយប់ ថ្ងៃទី២១ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២០និង៤០នាទី នៅចំណុចភូមិដូនពែង សង្កាត់បារាយ ក្រុងដូនកែវ ខេត្តតាកែវ។
ប្រភពពីសមត្ថកិច្ច បានអោយដឹងថា ជនសង្ស័យត្រូវជាកូនប្រសារ និងជាប្តីជនរងគ្រោះ មានឈ្មោះមិញ កុសល់ ភេទប្រុសអាយុ៤១ឆ្នាំមុខរបរធ្វើស្រែ រស់នៅភូមិដូនពែង សង្កាត់បារាយ ក្រុងដូនកែវ តាកែវ ។
ចំណែកជនរងគ្រោះ ទី១ឈ្មោះ ជួប ធួក ភេទស្រីអាយុ៦៧ឆ្នាំជាកសិករ រស់នៅភូមិដូនពែង សង្កាត់បារាយ ក្រុងដូនកែវ តាកែវ ត្រូវជាម្តាយក្មេង និងទី២ឈ្មោះ ឈ្មោះ អូនផល្លា អាយុ៤១ឆ្នាំមុខរបរកសិករ រស់នៅភូមិឃុំ កើតហេតុខាងលើ ត្រូវជាប្រពន្ធជនដៃដល់។
មុនពេលកើតហេតុ ជនសង្ស័យខាងលើបាន ឈ្លោះទាស់ពាក្យសម្តីគ្នាក្នុងគ្រួសា ធ្វើអោយជនសង្ស័យ ខ្លឹងសម្បាយ៉ាងខ្លាំង រហូតទាញកាំបិតសាំងគីម ចាក់ត្រូវពោះម្តាយក្មេក ខាងស្តាំ បណ្តាលរងបួស យ៉ាងទំងន់ និងចាក់ត្រូវប្រពន្ធ ចំឆ្អឹងជំនីខាងឆ្វេង ១កាំបិតបណ្តាលរបួសធ្ងន់។
ភ្លាមៗនោះជនរងគ្រោះទាំង២នាក់ខាងលើត្រូវបានបងប្អូនប្រជាពលរដ្ឋជិតខាងនាំយកមកសង្គ្រោះបន្ទាន់នៅឯមន្ទីពេទ្យ ចំណែកជនដៃដល់ត្រូវបានសត្ថកិច្ចឃាត់ខ្លួនភ្លឆមៗផងដែរ។
ករណីខាងលើ នេះសមត្ថកិច្ច បានអោយដឹងថា ជាករណីអំពើហឹង្សា បណ្តាលមកពីទាស់ ពាក្យសម្តីគ្នាក្នុងគ្រួសារ៕