មានមនុស្សស្លាប់ ២នាក់ និងរបួស ធ្ងន់ស្រាល៥ នាក់ទៀត នាំគ្នាទៅព្រោះស្រូវ ពេលមេឃភ្លៀង រត់ទៅជ្រកក្រោមម្លប់ដើមស្តៅ ត្រូវរន្ទៈបាញ់….!

(ខេត្តបន្ទាយមានជ័យ)៖ នៅវេលាម៉ោ ងប្រហែលជា៣រសៀល មានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយ ផ្គររន្ទះយ៉ា ងខ្លាំងបានបាញ់ មនុស្សស្លាប់២នាក់ និង៣នាក់រងរបួសធ្ងន់ ២នាក់ទៀតរងរបួសស្រាល។

រឿងរាវនេះកើតឡើងនៅ វេលាម៉ោង៣រសៀល ថ្ងៃទី១៩ខែឧសភាឆ្នាំ២០២៤ នៅចំណុចខាង ត្រពាំងតាង៉ឹន ៣០០ម៉ែត្រ ស្ថិតក្នុងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាល ស្រុកភ្នំស្រុក បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះដោយសារ រន្ទះបាញ់បាន ស្លាប់២នាក់១ឈ្មោះ ជុន ភាព ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុកស្លាប់ ២.ឈ្មោះ ថ្លាង ធា ភេទប្រុស អាយុ២៥ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក ស្លាប់  ចំណែក ៥នាក់របួសធ្ងន់ស្រាល ៣ឈ្មោះ យង់ បែន ភេទប្រុស អាយុ៦០ឆ្នាំ ភូមិអំ ពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសធ្ងន់

៤ឈ្មោះ បិ ន រ៉ា ភេទប្រុស  អាយុ៤០ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសធ្ងន់ ៥.ឈ្មោះ ឌុំ ឆាត់ ភេទប្រុស អាយុ ៥៦ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសធ្ងន់ ៦.ឈ្មោះ សុខ មាគ ភេទប្រុស អាយុ ២២ឆ្នាំ ភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួសស្រាល ៧ឈ្មោះ ជ្រឹង តុន ភេទ ប្រុស អាយុ ៤៩ឆ្នាំ ភូមិអំពិល កោង ឃុំណាំតៅ ស្រុកភ្នំស្រុក របួស ស្រាល សរុប ទាំង ស្លាប់ របួសមនុស្ស៧នាក់ ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាក អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងបន្តទៀតថា នៅមុនពេលកើត ហេតុ ជនរង គ្រោះទាំង៧ នាក់បាន ទៅព្រួសស្រូវនៅ ចំណុចត្រពាំង តាង៉ឹន ខាងជើងភូមិអំពិលកោង ឃុំណាំតៅ ស្រុកភ្នំស្រុក លុះម៉ោងប្រហែស ៤ល្ងាច ស្រាប់តែ មានធ្លាក់ភ្លៀងរលឹមស្រិចៗ លាយឡំជាមួយ ផ្គររន្ទះយ៉ាងខ្លាំង ស្របពេលនោះ ជនរងគ្រោះទាំង នោះបាននាំគ្នារត់ ទទៅជ្រកនៅ ក្រោមម្លប់ ដើមស្តៅនៅក្បែរនោះ ក៏ស្រាប់ តែរន្ទះបាញ់ ចំកន្លែងមនុស្សជ្រក បណ្តាលឲ្យមនុស្ស២នាក់ស្លាប់ មនុស្សនៅនឹងកន្លែង៣នាក់ រងរបួសធ្ងន់និង ២នាក់ទៀតរងរបួស ស្រាល ។

លោកវរសេនីយ៍ឯក ប៉ិក គឹមហ៊ាកបាន បញ្ជាក់ឲ្យដឹងបន្តទៀតថា ពេលកើតហេតុហើយ ជនរងគ្រោះ រងរបួសធ្ងន់ស្រាល ក្រុមការងារពេទ្យ ដឹកកយទីសំរាក ព្យាបាលទៅមន្ទីរពេទ្យ ចំណែកជន រងគ្រោះ ដែលបាត់ បង់ជីវិត ត្រូវក្រុមគ្រួសាររៀប ចំធ្វើបុណ្យតាមប្រពៃណី ។

គួបញ្ជាក់ផងដែរថា នៅស្រុកភ្នំស្រុកនៃខែនេះ មានករណីរន្ទះ បាញ់២ករណីជាប់ៗគ្នា ក្នុងនោះ សសត្វ៣ក្បាលបានស្លាប់ និងមនុស្ស៧នាក់ទៀត ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *