(ភ្នំពេញ)៖ អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនភ្លេចអ្នក! មិនមែនជាសារអប់ រំហួសសម័យឡើយ។ ក្នុងពិធីប្រកាសសមាស ភាពគណៈកម្មាធិការ និងលេខាធិការដ្ឋាន ប្រយុទ្ធនឹងជំងឺ អេដស៍/កាមរោគ ក្របខណ្ឌក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកសារអប់រំ មួយឃ្លានេះមកបញ្ជាក់ ទៅកាន់អង្គពិធីថា អេដស៍នៅតែមានឆ្លង និងស្លាប់ ដោយសារជំងឺនេះនៅតែមាន ទោះបីជាមានតិចតួចក៏ដោយ។
បើតាមប្រមុខ ក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ដឹកនាំគ្រប់គ្រង មន្ត្រីរាជការស៊ីវិល និងកងកម្លាំងរាប់ ម៉ឺននាក់ ពាក្យមួយឃ្លា ដែលគេនិយាយជាទូទៅថា “អ្នកអាចភ្លេចអេដស៍បាន តែអេដស៍មិនភ្លេចអ្នកទេ” គឺជាប្រយោគ អប់រំបែបប្រាកដនិយម និងជាសារដាស់ សតិជនគ្រប់រូប កុំភ្លេចខ្លួនឱ្យសោះចំពោះ មេរោគអេដស៍ ជាពិសេស ដែលភាគច្រើនវាកើត ចេញពីការសប្បាយភ្លេចខ្លួន និងការធ្វេសប្រហែស របស់អ្នកប្រព្រឹត្តតែមួយភ្លែត។
ភ្ជាប់និងភារកិច្ចប្រយុទ្ធ ប្រឆាំងជំងឺអេដស៍ និងកាមរោគរបស់ គណៈកម្មការក្រោមឱវាទ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានស្ញើចសរសើរ ជាពិសេសនូវផែន ការបន្ស៊ីសកម្មភាពមនុស្សធម៌ ដោយផ្តោតទៅលើ ក្រុមជនងាយរងគ្រោះ និងប្រជាជនគន្លឹះ (Key Populations) ដែលមានភាពត្រួតស៊ី គ្នានៃបញ្ហា ឧទាហរណ៍៖ ស្ត្រីវ័យចំណាស់ម្នាក់ ជាមនុស្សមានផ្ទុក មេរោគអេដស៍ មានពិការភាព និងរស់នៅគ្មានទីពឹង។ល។ ដែលក្រុមបុគ្គលទាំងនោះ មានការខ្វះខាតច្រើន។
សូមបញ្ជាក់ថា នៅចន្លោះទសវត្សរ៍ទី ១៩-២០ (ឆ្នាំ១៩៩១-២០០០) ការឆ្លងរាលដាលនៃ មេរោគអេដស៍ បានកើនឡើង យ៉ាងឆាប់រហ័ស ឈានដល់ចំណុចខ្ពស់ បំផុតនៅឆ្នាំ១៩៩៨។ ក្នុងស្ថានភាពនៃការ រីករាលដាលមេរោគអេដស៍នេះ គ្រប់ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រួមមាន ម្ចាស់ជំនួយ អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិល បានសហការខិតខំ ប្រឹងប្រែងយ៉ាងស្អិត រមួតទប់ស្កាត់ ការរាលដាលនៃ មេរោគនេះ។
សម្រាប់ក្រសួងមហាផ្ទៃ នៅក្នុងចន្លោះឆ្នាំ២០១៩ ដើម្បីចូលរួមចំណែកកា រទប់ស្កាត់ការរីករាលដាល នៃមេរោគអដស៍ និងបញ្ចប់មេរោគនេះ សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតគណៈ កម្មាធិការប្រយុទ្ធនឹង ជំងឺអេដស៍/កាមរោគ ក្រសួងមហាផ្ទៃ ឡើង ព្រមទាំងមានអាណត្តិជាក់លាក់។ បច្ចុប្បន្នលោកជំទាវ អុង សុភាវី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលភារកិច្ច ជាប្រធានគណៈកម្មាធិការ ប្រយុទ្ធនឹងជំងឺ អេដស៍/កាមរោគ ក្រសួងមហាផ្ទៃ៕