ក្មេងទំនើង៣០នាក់ មានប្រុសស្រី ផ្តុំក្បាលគ្នានៅតាម ផ្លូវសាធារណៈ ចង់បង្កអសន្តិសុខ ត្រូវកំលាំង អាវុធហត្ថឃាត់ខ្លួន យកមកអប់រំលើកទី១ នៅបន្តនិងចាត់វិធាន ការតាមច្បាប់

(ខេត្តបន្ទាយមានជ័យ)៖  ក្មេងទំនើង៣០នាក់ មាន ប្រុស ស្រី និងមានម៉ូតូ៥គ្រឿង ផ្តុំក្បាលគ្នានៅតាម ផ្លូវទីសាធារណៈ បង់បង្កអសន្តិសុខ នៅពេលយប់នៅ ក្រុងប៉ោយប៉ែត ត្រូវបានកំលាំង អាវុធហត្ថឃាត់ខ្លួនយកមកអបរំ ។

ការឃាត់ខ្លួនក្មេងទំនើងនេះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបាន ប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា អនុវត្តតាមបទបញ្ជា របស់លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត លោកបានដាក់ បទបញ្ជាយ៉ាងតឹងដល់ កំលាំងអាវុធហត្ថទាំង អស់ត្រូវចុះបង្ក្រាន ឲ្យខានតែបានរាល់ បទល្មើសផ្សេង ក្នុងភូមិឃុំ ក្នុងនោះមានក្មេងទំនើងផង លោកបានចាត់ ឲ្យ លោកអនុសេនីយ៍ឯក ម៉ែ ន ស៊ីដែន មេបញ្ជាការរង មូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំកម្លាំង ចំនួន២០នាក់ ចុះល្បាតនៅតាម ភូមិសាស្រ្តក្រុងប៉ោយប៉ែត ស្រាប់តែបានប្រទះ ឃើញក្មេងទំនើង៣០នាក់ មានប្រុសស្រី កំពុងផ្តុំក្បាលគ្នាយ៉ាង អណាធិបតេយ្យ នៅតាមដងផ្លូវជាតិ ចង់បង្កអសន្និសុខ នៅវេលាម៉ោង១យប់ ថ្ងៃទី៣០ ខែមេសាឆ្នាំ ២០២៤ នៅចំណុចក្រោយ កាស៊ីណូពូលី ស្ថិតក្នុងភូមិក្បាល ស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

កំលាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនបញ្ជូនមកទី បញ្ជាការកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដើម្បីសួនាំ ក្នុងនោះបាន ធ្វើតេសទឹកនោម រកសាធាតុញៀន ជាលទ្ធផល ពុំមានសាធាតុ ញៀនទាំងអស់។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ក្មេងទំនើងទាំង៣០នាក់ នោះដោយធ្វើ តេសទឹកនោម រកសាធាតុញៀន ពុំមានទាំងអស់កម្លាំង កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការ អប់រំណែ នាំ ធ្វើកិច្ចសន្យា ឲ្យអាណាព្យាបា លមកធានា យកត្រឡប់ទៅ លំនៅដ្ឋានវិញ។

ក្នុងនោះលោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត អំពាវនាវបង ប្អូនប្រជា ពលរដ្ឋ សូមចូលរួមអនុវត្តនូវគោ លនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំងអស់គ្នា សូមរាយការណ៍រាល់ បទ ល្មើសផ្សេងៗដែលកើត មានឡើងក្នុងមូលដ្ឋាន ដើម្បីបង្ក្រាបឲ្យបាន ទាន់ពេលវេលា ដូចជាក្មេងទំនើង ល្បែងស៊ីសង ជាពិសេសករណី គ្រឿងញៀនជាដើម។

លោកបានផ្ញើរសា រទៅដល់យុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រ កុំប្រព្រឹត្តនូវអំពើដែល សង្គមស្អប់ខ្ពើម ត្រូវចៀសឲ្យឆ្ងាយពី គ្រឿងញៀន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *