(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៤ ក្នុងសាលប្រជុំសាលាខេត្ត បានបើកកិច្ច ប្រជុំពិភាគ្សាបន្ទាន់១ស្តីពី បញ្ហាគ្រឿងញៀន និងបង្ក្រាបរាល់ល្បែងស៊ីសង តាមប្រពន្ធអនឡាញក្នុង ខេត្តបន្ទាយមានជ័យ។
កិច្ចប្រជុំបន្ទាន់នេះ ដោយមានការចូលរួម លោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នគរបាលជាតិ និងជាមេបញ្ជាការ នគរបាលជាតិ ប្រចាំទិសភូមិភាគទី ៣-៤-៥។
លោកប្លែកវ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេងធារិន មេបញ្ជាការង នាយសេនាធិការយោភូមិភាគ៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត រដ្ឋបាលក្រុងស្រុក រដ្ឋបាលឃុំសង្កាត់ នាយនគរបាលប៉ុស្តិ៍ ឃុំសង្កាត់ ចូលរួមចំនួន ១៩០នាក់ ។
ក្នុងកិច្ចប្រជុំនោះ លោកអ៊ុំ រាត្រី បានមានប្រសាសន៍ ថាក្នុងនាមគណៈបញ្ជាការខេត្ត កន្លងមក លោកបាន ដឹកនាំកងកំលាំងទាំង៣មាន ស្នងការនគរបាលខេត្ត អាវុធហត្ថខេត្ត និងយោធា ចុះបង្ក្រាបរាល់ល្បែង ស៊ីសងតាមអនឡាញ គ្រប់ប្រភេទនៅតាម សណ្ឋាគារ អាគារ ផ្ទះសំណាក់ ផ្ទះជួយ បន្ទប់ជួយ តាមផ្ទះតាមហាងកាហ្វេ ក្នុងនោះមាន ល្បែងមានច្បាប់ និងល្បែង អត់ច្បាប់បាន ជាច្រើនករណី ដូចភ្លៀងរលឹម ក្នុងនោះ កំលាំងនគរបាល និងកំលាំងអាវុធហត្ថ បានបង្ក្រាបអ្នកលក់ និងជក់ថ្នាំញៀន បានជាច្រើនគីឡូក្រាម យ៉ាងសកម្ម ពិសេសនៅក្នុង បំបន់ក្រុងប៉ោយប៉ែត ក្នុងនោះដែរបុណ្យ ចូលឆ្នាំខ្មែរក្នុងរយៈពេល៤ ថ្ងៃក្នុងបន្ទាយមានជ័យ សន្តិសុខសណ្តាប់ធ្នាប់ល្អ គ្មានអំពើហឹង្សាកើត ឡើងផងដែរ។
លោកនាយឧត្តមសេនីយ៍ ខេង សុមេធ ក្នុងកិច្ចប្រជុំបន្ទាន់ នេះលោកបានឲ្យ គ្រប់កម្លាំងអធិការដ្ឋាន នគរបាល ស្រុក ក្រុង និងប៉ុស្តិ៍ការពារព្រំដែន កំលាំអាវុធហត្ថ ត្រូវក្តាប់ឲ្យជាប់រាល់ព័ត៌មាន នៃការរៀបចំផែនការ ក្នុងការទប់ស្កាត់ បង្រ្កាប រាល់សកម្មភាព បទល្មើស រាល់ល្បែងស៊ីសងគ្រប់ប្រភេទ តាមអនឡាញ អត់ច្បាប់ តាមពិធីណាក៏ដោយ ឲ្យតែល្បែងខុសច្បាប់ បង្រ្កាបឲ្យអស់។
ក្នុងនោះលោកនាយ ឧត្តមសេនីយ៍ ខេង សុមេធ បានលើកយកពួកអ្នក ជួញដូរ និងអ្នកជក់ថ្នាំញៀន ត្រូវបង្ក្រាបឲ្យ អស់ខានតែបាន ទោះបីទ្រង់ទ្រាយ ធំក្តីតូចក្តី ព្រោ គ្រឿងញៀនអ្នកដែល បានប្រព្រឹត្យត្រូវជួប និងវិបតិ្តយ៉ាងធំដូ ចជាការបាត់បង់ថវិការ ខូចសុខភាព ព្រាត់ប្រាស់មិត្តភ័ក្ត ម្តាយឪពុក ខូចសុខភាពនិង រាងកាយ ខូចសរសៃប្រាសាទ បាត់ការបងចាំ គេចសាលា ប្រើអំពើហឹង្សាក្នុងគ្រួសារ និងមិតភ័ក្ត នៅទីបញ្ចប់គឺឆ្លងជម្ងឺ គ្រប់មុខស្លាប់ ដោយមិនអាច គេចបានឡើយ។
ក្នុងនោះ កម្លាំងនគរបាល ស្រុក-ក្រុង និងនគរបាល ប៉ុស្តិ៍រដ្ឋបាល ព្រមទាំងកំលាំង អាវុធហត្ថ ត្រូវត្រៀមកម្លាំង២៤ម៉ោង លើ២៤ម៉ោង សម្រាប់ត្រូល មើលសភាពការណ៍ និងទប់ស្កាត់រាល់បទល្មើស ទាំងឡាយក្នុងសហគមន៍ ឲ្យបានទាន់ពេលវេលា ត្រូវបន្តចុះអប់រំផ្សព្វផ្សាយ គោលនយោបាលភូមិ ឃុំមានសុវត្ថិភាព អំពីផលប៉ះពាល់ នៃគ្រឿងញៀន និងល្បែងស៊ីសងតាម អនឡាញគ្រប់ប្រភេទ ដល់ពលរដ្ឋនៅតាម សហគមន៍ ឲ្យបានទូលំទូលាយ ដើម្បីឲ្យពលរដ្ឋយល់ដឹង ហើយក៏ជាសកម្មភាព រួមគ្នាកាត់បន្ថយ បទល្មើសផ្សេងៗផងដែរ៕