ផ្អើលអ្នកធ្វើដំណើរ រថយន្ត៣គ្រឿងបុក គ្នានៅក្រុងស្វាយរៀង

(ខេត្តស្វាយរៀង)៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍រវាង រថយន្ត៣គ្រឿងបុកគ្នា ផ្អើលអ្នកភូមិនិង អ្នកធ្វើដំណើរ ចោមរោមមើលនិង រាយការណ៍មក សមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍។

ហេតុការណ៍នេះបាន កើតឡើងនៅវេលា ម៉ោង៧និង១៥នាទី ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤ លើផ្លូវជាតិលេខ ០១ Km ១២៧និង១២៨ ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។

យោងតាមសមត្ថកិច្ច បានអោយដឹងថា មិនកើតហេតុមាន រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣E ៦៦៦៩ បើកបរដោយឈ្មោះ ឈា ហឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបរ រស់នៅភូមិដូនលែប ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដោយធ្វើដំណើរ ពីកើតទៅលិច ហើយបាន បើកថយក្រោយ ឆ្លងផ្លូវពីត្បូងទៅជើង ខ្វះការប្រុងប្រយ័ត្ន ក៏បុកជាមួយ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ៣E០៦៥៧ បើកបរដោយឈ្មោះ យុន កូស៊ីល ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរ បើកបរ រស់នៅភូមិ រោងបន្លែ សង្កាត់ក្រុង ស្វាយរៀងស្រាប់ តែបុកជាមួយ

រថយន្តមួយគ្រឿងទៀត ម៉ាកស៊ីណា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២AB ៦៤១៥ បើកបរដោយឈ្មោះ អ៉ឹម គឹមស៊ិន ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិ តាងៅកណ្តាល សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពេញទំហឹងបង្កការ ភ្ញាក់ផ្អើលតែម្ដង។

ចំពោះមធ្យោបាយធ្វើ ដំណើរទាំង៣គ្រឿង សមត្ថកិច្ចវាស់វែង និងអូសយកមក រក្សាទុកនៅការិយាល័យ ចរាចរណ៍ខេត្តស្វាយរៀង ដើម្បីដោះស្រាយ ពេលក្រោយតាមច្បាប់។

សមត្ថកិច្ចបញ្ជាក់មូលហេតុ ដោយសារតែ អ្នកបើកបររថយន្ត ពាក់ផ្លាកលេខ ភ្នំពេញ ៣E ៦៦៦៩ បើកថយក្រោយខ្វះ ការប្រុងប្រយ័ត្ន ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *