ឆ្លងចរន្តអគ្គិសនីឆេះផ្ទះ២ ល្វែងបណ្តាលឲ្យ របួសមនុស្ស៣នាក់….

(ភ្នំពេញ)៖ ផ្ទះល្វែងចំនួន២ល្វែង ត្រូវបានអគ្គិភ័យឆាបឆេះ ខូចខាតទ្រព្យសម្បត្តិ អស់ជាច្រើន ហើយបណ្តាលឲ្យ របួសធ្ងន់ម្ចាស់ផ្ទះ២នាក់ ប្តីប្រពន្ធ និងកូនប្រុសម្នាក់អាយុ៦ឆ្នាំ ។

ហេតុការណ៍នេះបានកើត ឡើងកាលពីម៉ោង១ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ១២-១៤ ផ្លូវលេច១៦ បុរីពិភពថ្មីឈូកវ៉ា២ ភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាជនជាតិ ហ្វី លីពីន មួយគ្រួសារ ចំនួន១៣នាក់ ប្រុស៣នាក់ ស្រី១០នាក់ ក្នុងនោះប្តីមានឈ្មោះ រ៉ូ លីន អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ ស៊េន នី អាយុ៤០ឆ្នាំ មានកូនចំនួន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ចំណែកនារីចំនួន ៧នាក់ទៀត ត្រូវជាប្អូន និងក្មួយ រស់នៅផ្ទះកើតហេតុជុំគ្នា ។

បើតយោងតាមសម្តី អ្នកបកប្រែបានឱ្យដឹងថា ខណៈដែលម្ចាស់ ផ្ទះកំពុងដេកលង់លក់ ស្រាប់តែលឺសម្លេង ផ្ទុះត្រង់ប្រអប់ភ្លើង នៅផ្នែកខាងក្រោម ទើបឆាបឆេះ ចេញជាអណ្តាតភ្លើង រាលដាលពេញ ក្នុងផ្ទះតែម្តង បណ្តាលឱ្យ ខូចខាតទ្រព្យសម្បត្តិ ម៉ូតូចំនួន២គ្រឿង កង់ចំនួន៣គ្រឿង សាឡុង ខូចពិដាន សម្ភារៈផ្សេងទៀត  នៅជាន់ក្រោម រងរបួសធ្ងន់៣នាក់ មានប្តីប្រពន្ធ រលាកខ្លួន ជើង ចំណែកកូនប្រុស ឈ្លក់ផ្សែង បណ្តាលឱ្យសន្លប់ ។

នៅក្នុងហេតុការណ៍ នេះដែរគេឃើញ រថយន្តដឹកទឹករបស់បុរី ចេញទៅជួយ បាញ់ពន្លត់ភ្លើង និងអ្នកជិតខាង  ប្រើប្រាស់បំពង់ ពន្លត់អគ្គិភ័យ និងទុយោទឹក បាញ់ពន្លត់ភ្លើងឱ្យរលត់ទៅវិញ ។

បន្ទាប់ពីកើតហេតុ ជនរងគ្រោះរបួសធ្ងន់២នាក់ ប្តីប្រពន្ធ ត្រូវបានរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅមន្ទីរ ពេទ្យព្រះកុសុមៈ ចំណែកកូនប្រុសអាយុ៦ឆ្នាំ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅមន្ទីរ ពេទ្យគន្ធបុប្ផា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *