(អាល្លីម៉ង់)៖ ក្នុងដំណើរទស្សនកិច្ច ការងារនៅសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈ កម្មាធិការជាតិសម្រាប់ ការអភិវឌ្ឍតាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកជំទាវ កែ សួនសុភី ស សុខា បានបន្តដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា ទស្សនានិងស្ដាប់ បទបង្ហាញអំពី «ការចូលរួមរបស់យុវជន នៅក្នុងកិច្ចការ រដ្ឋបាលមូលដ្ឋាន» និង «កិច្ចសហប្រតិបត្តិការ អន្តរទីក្រុង នៅក្នុងវិស័យការពារ និងសង្គ្រោះ ពលរដ្ឋក្នុងគ្រាអាសន្ន»។
ទស្សនកិច្ចសិក្សាស្វែងយល់នេះ បានប្រព្រឹត្តទៅនៅទីក្រុង Kempten នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ត្រូវនឹងពេលយប់ នៅប្រទេសកម្ពុជា។ បទបង្ហាញអំពីការចូល រួមរបស់យុវជននៅ ក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន បានរៀបចំដោយផ្ទាល់នៅ House of the Youth (ផ្ទះយុវជន) ខណៈបទបង្ហាញ ស្ដីពីកិច្ចសហប្រតិបត្តិការ អន្តរទីក្រុងនៅក្នុង វិស័យការពារនិង សង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន ក៏បានរៀបចំឡើង ដោយផ្ទាល់នៅ មណ្ឌលបញ្ជាការ ត្រួតពិនិត្យគ្រាអាសន្នរួម។
ក្នុងបទបង្ហាញស្ដីពី «ការចូលរួមរបស់យុវជន នៅក្នុងកិច្ចការរដ្ឋបាលមូលដ្ឋាន» លោកបណ្ឌិត Richard Schiebl និងសហការីជំនាញ បានចែករំលែកជូន គណៈប្រតិភូកម្ពុជា អំពីយន្តការស្តីពីការចូល រួមរបស់យុវជន មានឈ្មោះថា គណៈកម្មការយុវជន ដែលជាផ្នែកមួយ ចំណុះក្រុមប្រឹក្សាក្រុង ដើម្បីពាំនាំសំលេងរបស់យុវជន ដាក់ជូនថ្នាក់ដឹកនាំរដ្ឋបាល និងអ្នកនយោបាយ។
ចំណែកប្រធានបទស្ដីពី «កិច្ចសហប្រតិបត្តិការ អន្តរទីក្រុង នៅក្នុងវិស័យការពារ និងសង្គ្រោះពលរដ្ឋក្នុងគ្រាអាសន្ន» មន្ត្រីជំនាញនៃមណ្ឌល បញ្ជាការត្រួតពិនិត្យ បានជម្រាបជូនថា មណ្ឌលនេះជាទីតាំង សម្រាប់តំបន់និងក្រុង ជាច្រើនរួមគ្នាទទួល ខុសត្រូវលើការជូន ដំណឹងអំពីការផ្តល់ សេវាក្នុងស្ថានភាពអាសន្ន ដូចជា ៖ ការបង្ការ និងពន្លត់អគ្គីភ័យ សេវាជួយសង្គ្រោះ ការដឹកជញ្ជូនអ្នកជំងឺ និងដឹកនាំប្រតិបត្តិការ ជួរក្រោយជាដើម៕