(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យចំនួន៥សម្ងំលាក់ ខ្លួននៅក្រុងប៉ោយប៉ែត លួចលក់ថ្នាំញៀនយ៉ាងសកម្ម ត្រូវបានកំលាំង អាវុធហត្ថប៉ោយប៉ែតឃាត់ខ្លួន និងរឹបអូសបានថ្នាំញៀន ជាច្រើនមុខ។ ការឃាត់ខ្លួនជនសង្ស័យនេះ បាននៅវេលាម៉ោង៣ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែតបានប្រាប់ អ្នកយកព័ត៌មានឲ្យដឹងថា មុនឈានដល់ការបង្ក្រាប កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង នៅចំណុចលើផ្លូវមុខក្លឹប Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្រទះឃើញជន សង្ស័យម្នាក់ឈ្មោះ ខិញ សុភា រេរ៉នៅផ្លូវ ដោយមានការសង្ស័យ កម្លាំងបានហៅសួរនាំ ព្រមទាំងបានធ្វើការ ឆែកឆេរលើខ្លួន រកឃើញគ្រឿងញៀន ហើយធ្វើការឃាត់ខ្លួនបញ្ជូន មកកាន់មូលដ្ឋានកងរាជ អាវុធហត្ថក្រុង ដើម្បីសួនាំ ពេលសួនោះជន សង្ស័យឆ្លើយថា មានបក្សពួកជា ច្រើននាក់ទៀត កំលាំងអាវុធហត្ថ បានចុះឃាត់ខ្លួនជន សង្ស័យម្នាក់ទៀត ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ដកហូតវត្ថុតាងរួមមាន គ្រឿងញៀនមួយចំនួនទៀត និងបន្តឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់ ចំនួន៣នាក់បន្ថែមទៀត ជនសង្ស័យទាំងអស់ ៥នាក់ ១-ឈ្មោះ ខិញ សុភា ហៅ គោ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិព្រៃព្រិច អ្នកជក់ លក់ថ្នាំញៀន ២-ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកម្មករ រស់នៅភូមិប្រជាធម្មលិច អ្នកលក់និងជក់ ៣-ឈ្មោះ សំ សុធា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់អូរជ្រៅ អ្នកលក់និងជក់ ៤-ឈ្មោះ សែម សុខ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបររត់ម៉ូតូឌុប រស់ភូមិបាលិលេយ្យ២ អ្នកលក់ ៥-ឈ្មោះ ហង្ស សំណាង ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរកម្មករអូសរទេះ រស់នៅភូមិមិត្តភាព អ្នកលក់និងជក់ ទាំង៥នាក់រស់នៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះកម្លាំងអាវុធ ហត្ថដកហូតសម្ភារៈ វត្ថុតាងរួមមាន៖ -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០២ថង់កិបធំ និង ១៣៣កូនថង់កិប ទម្ងន់ ៤២៣,៩៦ក្រាម,-គ្រឿងញៀនប្រភេទ ថ្នាំគ្រាប់រាងផ្លែឈើ ពណ៌ត្រួយចេក និងរាងជ្រុងពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន ៤២ថង់កិប ស្មើនឹង ៧០១គ្រាប់ ទម្ងន់ ៣២៨,៩ក្រាម, -កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម, កញ្ចប់ម្ស៉ៅរូប ផ្លែទំពាំងបាយជូរ ពណ៌ក្រហម និងពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ៣០កញ្ចប់ ទម្ងន់ ៣៣២,៣៥ក្រាម-ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ ចំនួន ០៦កូនថង់កិប ទម្ងន់ ៤៨,៣ក្រាម , -ជញ្ជីងសម្រាប់ថ្លឹង ចំនួន ០១គ្រឿង, -ម៉ូតូ ចំនួន ០៣គ្រឿង, -ទូរស័ព្ទ ចំនួន ០៧គ្រឿង រួមនងវត្ថុតាងមួយចំនួនទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ឲ្យដឹងបន្តទៀតថា ជនសង្ស័យទាំង៥នាក់ បានបញ្ជូនមកមូលដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនិតីវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង គ្រឿងញៀន បានឲ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តផងដែរ ជនសង្ស័យ ទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំង ការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលទី២១ ខែមេសា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕