(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការ គ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញ មានការផ្សព្វផ្សាយ ពាណិជ្ជកម្មអំពីល្បែង កាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញ ដែលជាល្បែង ស៊ីសងខុសច្បាប់ តាមទំព័រហ្វេសប៊ុក និងប្រព័ន្ធតេលេក្រាម ចំនួន២៥ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (១)T.Win888 ផ្លូវការណ៍ (២)Uiosfiii (៣)Pes66 register (៤)U99 (៥)ភ្នាក់ងារ ៨៩ឡាក់គី (៦)Platform: Ufo9 Kh (៧)Betwos88 (៨)Game online 006 (៩)RRK-Bet26 (១០)YN25kh ហ្គេមអនឡាញ VIP 2 (១១)Like-0030 (១២)BA666 (១៣)Uwon KH (១៤)SB24-New (១៥)Jamael Kjsksj1 (១៦)SB24 Win Win (១៧)E-Casino (១៨)FAFA366 (១៩)Fafa88CS (២០)H99 VIP (២១)Sports788 (២២)Efteb (២៣)SureWin cs1 (២៤)2MWIN Cs2 និង(២៥)ST Vegas89 ដែលជាសកម្មភាពល្មើស នឹងច្បាប់ស្តីពីការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការ បង្រ្កាបល្បែងស៊ីសង។
ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផល ប៉ះពាល់យ៉ាងខ្លាំង ដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។
ករណីនេះ អាជ្ញាធរមានសមត្ថកិច្ច បាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការ បង្ក្រាបលើបុគ្គល ផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅ នឹងល្បែងស៊ីសង ខុសច្បាប់។
អាស្រ័យហេតុនេះ សូមសាធារណជនទាំង អស់ជ្រាបជាព័ត៌មាន និងជៀសវាងការចូលរួម រាល់សកម្មភាព ល្បែងស៊ីសង ខុសច្បាប់ទាំងនេះ៕