(ខេត្តឧត្តរមានជ័យ)៖ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោកឧត្ដមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤២ បានបន្តចាត់តាំង កម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត បង្គោលសីម៉ាតាមខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ភូមិសាស្រ្តដែលអង្គភាព ទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់នូវរាល់ សភាពការណ៍ ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់ បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង ។
ជាលទ្ធផល សភាពការណ៍នៅ លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួល ខុសត្រូវគ្មានអ្វី ប្រែប្រួលឡើយ ។
សូមបញ្ជាក់ថា ៖ អង្គភាព កងពលតូចថ្មើរជើងលេខ៤២ ក៏ដូចជាកងកម្លាំង គ្រប់អង្គភាព បានយកចិត្តទុកដាក់ ការពារជាតិ មាតុភូមិ សន្តិសុខ ជូនប្រជាពលរដ្ឋ ប្រកបដោយការលះបង់ កម្លាំង កាយចិត្តខ្ពស់៕