លោក សួស ប្រាថ្នា អញ្ជើញចូលរួមពិធី ប្រគល់ទទួលរថយន្ត នៃគម្រោងអាហារូបត្ថម្ភ នៅកម្ពុជា

(ភ្នំពេញ)៖ ទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានអញ្ជើញចូលរួម ពិធីប្រគល់ទទួលរថយន្ត នៃគម្រោងអាហារូបត្ថម្ភ នៅកម្ពុជា ក្រោមអធិប តីភាពដ៏ខ្ពង់ខ្ពស់ លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេសនិង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប. ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង លោក លោកស្រី តំណាងខេត្ត ទាំង៩គោលដៅ ព្រមទាំងមន្រ្តី ពាក់ព័ន្ធជាច្រើនរូប។

គួរបញ្ជាក់ដែរថា ការផ្ដល់រថយន្តថ្មីជូនដល់ រដ្ឋបាលខេត្តគោលដៅទាំង៩ រួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ នេះ គឺដោយមានការ គាំទ្រពីធនាគារអភិវឌ្ឍន៍ អាល្លឺម៉ង់តាមរយៈ ធនាគារពិភពលោក ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *