ករណីគ្រោះអគ្គិភ័យ ទូទាំងប្រទេស កើតឡើងចំនួន ២០លើកក្នុង១៥លើក បើធៀបទៅនឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន៥លើក ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ

(ភ្នំពេញ)៖ ទិន្នន័យគ្រោះអគ្គិភ័យ ទូទាំងប្រទេសក្នុងឱកាស បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤ (ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤) ចាប់ពីម៉ោង ៦និង០០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ដល់ម៉ោង ១៨និង០០នាទីល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ករណី គ្រោះអគ្គិភ័យកើត ឡើងចំនួន ២០លើក ក្នុង១៥លើក បើធៀបទៅ នឹងឆ្នាំ២០២៣កន្លងទៅ មានការកើនឡើងចំនួន ៥លើក។

នេះបើយោង តាមប្រភពព័ត៍មានពី របាយការណ៍ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានកណ្តាល សណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ការិយាល័យហ្វឹកហ្វឺន និងពន្លត់អគ្គិភ័យ។

របាយការណ៍ដដែល បានគូសបញ្ជាក់ថា ទិន្នន័យគ្រោះអគ្គិភ័យ ទូទាំងប្រទេស ក្នុងឱកាសបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៤ បានកើតឡើងចំនួន ២០លើកមានដូចខាងក្រោម៖ ការខូចខាត៖ ផ្ទះស្មើនិង  ១៥ខ្នង/១៣ , ការ៉ាសឡាន ស្មើនិង ១ខ្នង/០ ,ម៉ូតូ ស្មើនិង ៦គ្រឿង/០ , រថយន្ត ស្មើនិង ៩គ្រឿង/៤,  ឆេះព្រៃ ស្មើនិង  ២១ហិចតា/០។

មូលហេតុ៖ ឆ្លងចរន្តអគ្គិសនី ស្មើនិង  ៦លើក/៨ ,ប្រើប្រាស់ភ្លើង ស្មើនិង ៦លើក/៥  ,ផ្ទុះហ្គាស ១លើក/០, ក្តាប់មិនបាន ស្មើនិង ៧លើក/២។

ចំពោះការស្លាប់-របួស៖ គ្មាន

បញ្ជាក់ៈ របាយការណ៍នេះ បញ្ចប់ត្រឹមម៉ោង ១៨និង០០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។

កត់សម្គាល់ ខេត្តដែលកើតមាន អគ្គិភ័យច្រើនក្នុននោះ រួមមាន ៖ទី១-ខេត្តកែបចំនួន ៣លើក និងទី២-ខេត្តបាត់ដំបងចំនួន ៣លើក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *