ពលរដ្ឋខ្មែរម្នាក់ត្រូវ សមត្ថកិច្ចឃាត់ខ្លួន ជាមួយទឹកប្រាក់ ៦១៨,០០០០បាត….

(ប្រទេសថៃ)៖ បុរសជនជាតិខ្មែរម្នាក់ខ្មែរ ត្រូវបានកម្លាំងសមត្ថកិច្ចថៃ ឃាត់ខ្លួនរួមទាំងទឹកប្រាក់ចំនួន៦១៨,០០០០បាន កាលពីថ្ងៃទី១៧ខែមេសាឆ្នាំ២០២៤នៅចំណុច ច្រកព្រំដែនឆ្លងកាត់អចិន្ត្រៃយ៍ ត្រង់ចំណុចបានលុងលឿក ឃុំអារញ្ញប្រាថេត ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

យោងតាមសារព័ត៌មានថៃ បានអោយដឹងថា អង្គភាពបញ្ជាការដ្ឋាន វរសេនាតូចលេខ១២ បានសហការ គ្នា ជាមួយកម្លាំងតំរួតថៃ បានត្រួតពនិត្យនិងបានចាប់ខ្លួន ពលរដ្ឋខ្មែរម្នាក់ពីបទ រត់ពន្ធលុយ នៅទូទាំងប្រទេស លើសច្បាប់កំណត់ »។

យោងតាមសារព័ត៌មានថៃ បានអោយដឹងទៀតថា កាលពីថ្ងៃទី១៧ខែមេសា កម្លាំងទាហាន Burapha ដោយ Sgt. ធ្វើការត្រួតពិត្យ លើមនុស្ស និងវ៉ាលី ដែលចាកចេញ ពីប្រទេសថៃ ដើម្បីទប់ស្កាត់ការរត់ពន្ធ ដោយខុសច្បាប់ នៅច្រកព្រំដែនឆ្លងកាត់អចិន្ត្រៃយ៍ ត្រង់ចំណុចបានលុងលឿក ឃុំអារញ្ញប្រាថេត ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ។

ក្រោយពីត្រួតពិនិត្យនិងឆែកឆេរ កម្លាំងសមត្ថិច្ចថៃ បានរកឃើញ មនុស្សម្នាក់សង្ស័យ ហើយត្រូវបានហៅឱ្យ ឈប់ដើម្បីធ្វើការត្រួតពិនិត្យ ក្នុងការឆែកឆេរ នៅក្នុងនោះសមត្ថកិច្ចបានរក កាបូបដៃពណ៌ខ្មៅ របស់បុរសម្នាក់ ជាជនជាតិខ្មែរនិង បានរកឃើញ ក្រដាសប្រាក់ថៃ ក្នុងកាបូបមានចំនួន ៦១៨,០០០០ បាត។

ក្រោយពីឆែកឆេរ រកឃើញប្រាក់ដ៏ច្រើនបែបនេះ សមត្ថកិច្ចថៃបានសួរនាំ បានប្រាក់មកពីណាច្រើនម្លេះ  បុរសជនជាតិខ្មែរ ដែលត្រូវសមត្ថកិច្ច ឃាត់ខ្លួននោះបានប្រាប់ថា រូបគេធ្វើការនៅប៉ាតាយ៉ា ខេត្តឈុនបុរី ហើយប្រាក់ទាំងនេះ គឺជាប្រាក់ខែ សម្រាប់ការងារ ដែលខ្លួនបាន ប្រមូលហើយ នឹងត្រឡប់ មកកម្ពុជាវិញ។

ប្រភពបញ្ជាក់ថា នៅក្នុងប្រទេសថៃអាច យកប្រាក់មួយលើក មិនលើសពី២,០០០,០០០បាត ប៉ុន្តែប្រសិនបើលើសពី ៤៥០,០០០០ បាត ត្រូវរាយការណ៍រូបិយបណ្ណទៅមន្ត្រីគយ ពេលឆ្លងកាត់ច្រកព្រំដែន តាមមាត្រា ២៤២ នៃច្បាប់គយ ព.ស. នៅឆ្នាំ ២០១៧ វាជាការបំពាន ឬការធ្វេសប្រហែស នៃសេចក្តីជូនដំណឹង របស់ក្រសួងហិរញ្ញវត្ថុ ស្តីពីការត្រួតពិនិត្យ ការប្តូរប្រាក់ (លេខ 6) ។

បុរសជាពលរដ្ឋខ្មែរខាង លើត្រូវមន្ត្រីជំនាញ ហៅទៅសួនាំបន្ត។ ទោះយ៉ាងណាយើងមិនទាន់មានការទំនាក់ទគនងជាមួយមន្ត្រី កុងសុលកម្ពុជា ប្រចាំខេត្តស្រៈកែវ (ប្រទេសថៃ) នៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២៤ឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *