(ភ្នំពេញ)៖ សមាគមផលិតករភាពយន្តខ្មែរ បានពិនិត្យតាមដានយ៉ាង យកចិត្តទុកដាក់ចំពោះ ស្ថានភាពវិវត្តន៍ថ្មីៗ ក្នុងវិស័យភាពយន្ត កម្ពុជាក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសជុំវិញបញ្ហា ប្រតិកម្មរបស់មហាជនអ្នក លេងបណ្តាញ សង្គមលើការចាក់ បញ្ចាំងភាពយន្ត កម្ពុជានៅក្នុង ប្រទេសថៃ និងការចាក់ បញ្ចាំងភាពយន្តថៃក្នុង ប្រទេសកម្ពុជា ដែលបង្កឲ្យមាន ការធ្វើពហិការ មិនគាំទ្រ និងមិនទស្សនា ភាពយន្តរបស់ប្រទេស ទាំង២ទៅវិញទៅ មកពិសេសលើករណី ភាពយន្តរឿង ម៉ែក្រឡាភ្លើង របស់ផលិតកម្ម សាស្ត្រា ហ្វឹម។
ករណីនេះ សមាគម បានពិនិត្យឃើញថា ប្រតិកម្ម និងការធ្វើពហិការ របស់អ្នកលេង បណ្តាញសង្គមថៃ លើភាពយន្តរបស់កម្ពុជា រឿងម៉ែក្រឡាភ្លើង គឺជាករណីភាន់ច្រឡំ និងវាយតម្លៃ សាច់រឿងខុស របស់អ្នកលេង ប ណ្តាញ សង្គមថៃ ចំពោះភាពយន្តខាងលើ តែមិនបានសំដៅ ជារួមលើស្នាដៃភាព យន្តរបស់កម្ពុជា ដែលចាក់ បញ្ចាំងនៅក្នុង ប្រទេសថៃនោះទេ។
ពាក់ព័ន្ធនឹងករណីនេះ សមាគមក៏បានសង្កេតឃើញ មានគណនីហ្វេសប៊ុក មិនប្រក្រតីមួយចំនួន (Fake Account) បាននិងកំពុង ព្យាយាមបញ្ចេញ មតិយោបល់ (Comment) បែបឌីដង ញុះញង់ ឲ្យប្រជា ពលរដ្ឋកម្ពុជាមាន ការរើសអើងចំពោះ ភាពយន្តថៃ និងឌឺដង ញុះញង់ឲ្យប្រជាពលរដ្ឋ ថៃរើសអើងចំពោះ ភាពយន្ត កម្ពុជា។
សកម្មភាពខាងលើនេះ គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភ ដែលអាចបង្កជាការ ញុះញង់ឲ្យមានការ រើសអើង និងដុតកំហឹង ជាតិសាសន៍រវាងកម្ពុជាថៃ ព្រមទាំងធ្វើខូចទំនាក់ ទំនងទ្វេភាគីរវាង ប្រទេសទាំង២ ដែលជាប្រទេស ភូមិផងរបងជាមួយ។
សមាគម សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តារក្សានូវភាពស្ងប់ស្ងាត់ សេចក្តីថ្លៃថ្នូរ ក្នុង នាមជាប្រជាជាតិដែលមានវប្បធម៌ អរិយធម៌ខ្ពង់ខ្ពស់ និងគោរពឲ្យបានខ្ជាប់ខ្ជួនតាមគោលនយោបាយរបស់រាជរ ដ្ឋាភិបាលកម្ពុជាក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការល្អជាមួយប្រទេសថៃ ព្រមទាំងដើម្បីជៀសវាងនូវ រាល់អំពើដែលបង្កឲ្យមានការរើសអើងពូជសាសន៍ និងប៉ះពាល់ដល់ផលប្រយោជន៍នៃប្រទេសទាំង២។ ជាមួយ គ្នានេះ សមាគមក៏ស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច មេត្តាពិនិត្យស្រាវជ្រាវលើគណនីហ្វេសប៊ុកមិន ប្រក្រតីមួយចំនួន ដែលកំពុងធ្វើសកម្មភាពទុច្ចរិកប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។
សមាគមផលិតករភាពយន្តខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំង អស់ ដែលបានយកចិត្តទុកដាក់ស្រឡាញ់ គាំទ្រ និងលើកស្ទួយវិស័យភាពយន្តជាតិ។ ជាមួយនេះ ក៏ស្នើសុំ ដល់ផ លិតករភាពយន្ត ទាំងអស់បន្តរួបរួមគ្នា ខិតខំសំរិតសំរាំង ពង្រឹងនិងលើកកម្ពស់ គុណភាពស្នាដៃ ភាពយន្តរបស់ខ្លួន ដើម្បីទទួលបានការគាំទ្រ ពីសំណាក់ទស្សនិក ជនក្នុងស្រុក ភាពយន្តនៅ ក្រៅប្រទេស។
និងដើម្បីឧត្តមភាព ប្រកួតប្រជែងសម្រាប់ ទីផ្សារសមាគម សូមគោរពជូនពរ បងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមទទួលបាន ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕