(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែ មីនា ឆ្នាំ២០២៤ បានលើកយក សំណុំរឿង ប្តីបាញ់សម្លាប់ ប្រពន្ធមានផ្ទៃពោះ៤ ខែ មកបើកសវនាការ ជំនុំជម្រះទោស ប៉ុន្តែសវនា ការក្រោយពីបញ្ចប់ការ សាកសួរដេញដោល តុលាការបានលើក ពេលប្រកាសសាល ក្រមទៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ខាងមុខ ។
សវនាការបានធ្វើឡើង ជាសាធារណៈដែល មានលោក ហម ម៉េងសែ អនុប្រធានសាលាដំបូង ជាប្រធានក្រុមប្រឹក្សាជំនុំ ជម្រះ និងលោក សាន សុភៈ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ចំពោះមុខជនជាប់ចោទឈ្មោះ យ័ន្ត គុយហេង ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ គួកជេររថយន្ត ត្រូវបានចោទប្រកាន់ ចំនួន៣. បទល្មើសដែលជា សុទ្ធជាបទល្មើស ព្រហ្មទណ្ឌ.ឧក្រិដ្ឋ ។
សូមជម្រាបថា លោក រ័ត្ន ស៊ីថា ចៅក្រមស៊ើបសួរ សាលាដំបូងរាជ ធានីភ្នំពេញ កាលរសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានចេញដីកា សម្រេចឃុំខ្លួនជន សង្ស័យជាឃាតករ បាញ់សម្លាប់ប្រពន្ធ ដាក់ពន្ធនាគារ មណ្ឌលអប់រំកែប្រែទី១ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ចំនួន ៣បទល្មើស ៖
ទី១បទ.ឃាតកម្មដែលមា នស្ថានទម្ងន់ទោស” ទាក់ទិននឹងមរណៈ ភាពជនរងគ្រោះ” ទី២បទ.កាន់កាប់ឬដឹកជញ្ជូនអាវុធដោយ គ្មានការអនុញ្ញាត ទី៣បទ.រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅផ្ទះលេខ១៦៨ បុរីគួរស្រូវ ៣ ផ្លូវលេខKS០៣ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជ ធានីភ្នំពេញ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញត្តិមាត្រា ២០២ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌមាត្រា៤០ និងមាត្រា ៤៥ នៃច្បាប់ស្តីពីការ ត្រួតពិនិត្យគ្រឿងញៀន ។
ជនសង្ស័យឈ្មោះ យ័ន្ត គុយហេង ភេទប្រុស អាយុ៣៣ ឆ្នាំ ជាជនញៀនថ្នាំ និងធ្លាប់ជាប់ពន្ទនាគារ នៅខេត្តព្រះសីហនុ១០ ឆ្នាំ ពាក់ពន្ធក រណីប្រើដំថ្មវាយ សម្លាប់មនុស្ស ហើយក៏ទើបនិង ចេញពីពន្ធនាគារព្រៃសជាង២ ខែមុននេះ ករណីជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ”ជាប់គុក២ ឆ្នាំ” ។
ចំណែកជនរងគ្រោះឈ្មោះ ម៉ៃ សុគន្ធា ហៅ អេណា អាយុ៣៤ ឆ្នាំ មុខរបរ សាឡន នាងធ្លាប់មានប្ដីទី១ កូន៤នាក់ ប៉ុន្តែបាន លែងលះគ្នាជាង១ ឆ្នាំហើយ បន្ទាប់មកក៏បានយកប្ដីទី២ ដោយបានរស់នៅ ជាមួយគ្នាបានរយៈពេល ប្រមាណ១ឆ្នាំ និងមានផ្ទៃពោះ៤ ខែ គិតមកដល់ ថ្ងៃដែលត្រូវប្ដីបាញ់សម្លាប់ ។
ជនដៃដល់បានឆ្លើយ សារភាពនៅសមត្តកិច្ចថា អំពើឃាតកម្មនោះ គឺផ្ដើមចេញពី ភ្លើងប្រចណ្ឌ ដែលជនរង គ្រោះមានខ្លួន ជាប្តីហើយនៅលួច ទាក់ទងជាមួយ ប្រុសផ្សេងទៀត ។ ប៉ុន្តែនេះជាចម្លើយ រវើរវាយរបស់ជនសង្ស័យតែប៉ុណ្ណោះ ជាក់ស្តែងជនសង្ស័យ ជាមនុស្សជោគជាំ ទៅដោយគ្រឿងញៀន និយាយលែងដឹង ខុសត្រូវ ។
ក្រោយបាញ់សម្លាប់ ជនរងគ្រោះរូបគេ បានចូលខ្លួនទៅ សារភាពពីទោស កំហុសនៅការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បន្ទាប់ពីរត់គេចខ្លួន បានប៉ុន្មានម៉ោងមកនោះ។
ក្រោយពេលចូលសារភាព សមត្តកិច្ចក៏បានទៅឆែក ឆេរផ្ទះជនសង្ស័យ រកឃើញថ្នាំញៀន ជាង២គីឡូក្រាម រីឯអាវុធខ្លីដែល ខ្លួនបានយកមកប្រើប្រាស់ បាញ់សម្លាប់ប្រពន្ធ គឺទិញមកពី ព្រំដែនកម្ពុជាថៃ ។
សូមជម្រាបថា៖ ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងកាល ពីវេលាម៉ោង៤ និង៤៥ នាទីរសៀល ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះលេ១៦៨ ផ្លូវលេខKS ០៣ បុរីពិភពថ្មីកួរស្រូវ៣ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ បើយោងតាមបទល្មើស ដូចការចោទប្រកាន់ ខាងលើនេះ ជនដៃដល់ជា ឃាតករបាញ់ សម្លាប់ប្រពន្ធ យ៉ាងសាហាយឃោឃៅ ព្រៃផ្សៃនោះ ម្តងនេះពិតជា ដេកគុកអស់មួយជីវិត ៕