(ខេត្តពោធិ៍សាត់)៖ លោក លឹម សុក្រឹត នាយរងផ្នែករដ្ឋ បាលជលផលរាំងទិល និងជានាយសង្កាត់ រដ្ឋបាលជលផលបាកាន បានឲ្យ ដឹងនៅវេលា ព្រឹកថ្ងៃ ព្រហស្បត្តិ៍ ១២រោច ខែមាឃ ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២៤ នេះថា ចៅក្រម ស៊ើបសួរ នៃសាលាដំបូង ខេត្តពោធិ៍សាត់ បានសម្រេច ចេញ ដីកាបង្គាប់ឲ្យ ខ្លួនជាបណ្ដោះអាសន្ន លើអ្នកធ្វើនេសាទ ដោយប្រើប្រាស់ឧបករណ៍ប្រភេទ (ឈិបយន្ត) ២នាក់នោះ ហើយដើម្បីធានា ក្នុងការស៊ើបអង្កេត ឲ្យបានត្រឹម ត្រូវតាមនីតិវិធី បន្ទាប់សមត្ថកិច្ច រដ្ឋបាលជលផល និងចូលរួមសហការពី កងកម្លាំងប្រដាប់ ដោយអាវុធ (យោធា) សឹករងខេត្ត ធ្វើការបង្រ្កាប ខណៈពួកគាត់កំពុងធ្វើ នេសាទជាក់ស្ដែង ។
គួររំលឹកថា អ្នកនេសាទ ត្រូវបានឃុំខ្លួន កម្លាំងសមត្ថកិច្ច សរុបប្រមាណ១០នាក់ មធ្យោបាយកាណូត ចំនួន០២គ្រឿង ចុះពិនិត្យ ទប់ស្កាត់ និងបង្កាបបទល្មើស ជលផលពីគោលដៅផ្សេងគ្នា ចាប់ពីចំណុចឃុំរាំងទិល ស្រុកកណ្ដៀង រហូតដល់ឃុំមេទឹក ស្រុកបាកាននៃ ខេត្តពោធិ៍សាត់ លទ្ធផលៈ ប្រទះឃើញការធ្វើ នេសាទជាក់ស្ដែង ដោយប្រើប្រាស ឧបករណ៍ប្រភេទ (ឈិបយន្ត) ១ករណី ដែលឧបករណ៍ប្រភេទ នេះខុសច្បាប់ស្ដី ពីជលផល ។
លោកបញ្ជាក់បន្ថែមទៀតថា ជនប្រព្រិត្យទី-១ ឈ្មោះ សឿន តាំងអ៊ាម ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ និងទី-២ ឈ្មោះ សឿន សេងលី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន អ្នកទាំង២នាក់ រស់នៅផ្ទះផែបណ្ដែត លើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ ក្នុងនោះដកហូតវត្ថុតាងរួមមានៈ កាណូតស្មាច់ទំហំ ប្រវែងប្រមាណ៩.២ម៉ែត្រ គុណនឹង ទទឹងប្រវែងប្រមាណ ១.២ម៉ែត្រ និងជម្រៅ០.៨តឹក ភ្ជាប់ម៉ាស៊ីនម៉ាក ម៉ាស្ដា ៣៥សេសចំនួន០១គ្រឿង និង០២គ្រឿងទៀត ប្រវែងប្រមាណ៧.៩ម៉ែត្រ គុណនឹងទទឹងប្រវែងប្រមាណ១.៥ម៉ែត្រ ជម្រៅ១ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាក ហ៊ីណូតា ១៨សេះចំនួន០២គ្រឿង សាច់ឈិបយន្តមុខ កាត់ប្រវែង៦ម៉ែត្រ ឈើ! ដងឈិបយន្ត ចំនួន០២គូរ(០៤)ត្រីកញ្ចុះ(ខូចគុណភាព) ទម្ងន់៨៥០គីឡូក្រាម វត្ថុតាង ទាំងអស់ សមត្ថកិច្ច រដ្ឋ បាល ជលផល រក្សា ដើម្បី រងចាំបន្តនីតិវិធី ៕