គណៈកម្មការទី៤ និងគណៈកម្មការទី៥ នៃរដ្ឋសភា ជួបប្រជុំជាមួយខេត្តទាំង៧ ដើម្បីស្វែងយល់អំពីជីវភាព ប្រជាជនជាប់ព្រំដែន កម្ពុជា-ថៃ

(ខេត្តបន្ទាយមានជ័យ)៖ គណៈកម្មការទី៤ គណៈកម្មការទី៥ នៃរដ្ឋសភា ដឹកនាំដោយ លោក កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានសហគណៈប្រតិភូ បានដឹកនាំកិច្ចប្រជុំ ដើម្បីស្វែងយល់អំពី ជីវភាពប្រជាជននៅ តាមខេត្តជាប់ព្រំដែន និងកិច្ចសហការលើ វិស័យការបរទេស សហប្រតិបត្តិការអន្តរជាតិ ព័ត៌មានសន្តិសុខ ការពារជាតិ និងកិច្ចការព្រំដែន។

កិច្ចប្រជុំនេះក៏មានការ ចូលរួមពីប្រតិភូអម ដំណើរមកពីក្រសួងពាក់ព័ន្ធ ខេត្តជាប់ព្រំដែន កម្ពុជា-ថៃទាំង៧ ធ្វើឡើងនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ ខេត្តជាប់ព្រំដែនទាំង៧ រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន កោះកុង ពោធិ៍សាត់ ឧត្តរមានជ័យ និងខេត្តព្រះវិហារ ក៏បានលើកឡើងអំពីវឌ្ឍនភាព នៃភាពរីកចម្រើននៅក្នុង ខេត្តរបស់ខ្លួន វឌ្ឍនភាពតាមបន្ទាត់ព្រំដែន ព្រមទាំងបានលើកឡើង អំពីបញ្ហាប្រឈមមួយ ចំនួននៅតាមបន្ទាត់ព្រំដែន ដើម្បីលើកយកមកពិភាក្សារក ដំណោះស្រាយនៅ ក្នុងកិច្ចប្រជុំផងដែរ។

ប្រធានសហគណៈប្រតិភូ ក៏បានធ្វើការកោតសរសើរ ចំពោះដំណើរការនៃការអភិវឌ្ឍរ វាងខេត្តជាប់ព្រំដែន ដែលមានការវិវឌ្ឍរីក ចម្រើនយ៉ាងខ្លាំង ទាំងការរៀបចំហេដ្ឋា រចនាសម្ព័ន្ធមានភាពល្អប្រសើរ និងបានថ្លែងដែលថា ក្នុងដំណាក់កាលនៃ ការរីករាលដាលនៃ ជំងឺកូវីដ-១៩ ច្រកព្រំដែនទាំងអស់ ជួយសម្របសម្រួល ពលករកម្ពុជា  ដែលភាគី ថៃបានបញ្ជូនមក ប្រកបដោយ ភាពទទួលខុសត្រូវ។

ជាមួយគ្នានោះ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ប្រធានសហប្រតិភូ ក៏បានណែនាំដល់ខេត្តជាប់ព្រំដែន ត្រូវបន្តចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយសង្គម តាមតំបន់ព្រំដែន អាជ្ញាធរគ្រប់លំដាប់ ថ្នាក់សមត្ថកិច្ចពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ ទទួលខុសត្រូវខ្ពស់ក្នុង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារជាដើម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *