រថយន្តធុនធំបុករះ រថយន្ត១០គ្រឿង បណ្តាលឲ្យក្មេងប្រុសម្នាក់ស្លាប់ នៅចំណុចខាងកើត ផ្សារត្រើងស្រុកកំពង់សៀម

(ខេត្តកំពង់ចាម)៖ មានករណីរថយន្ត ធុនធំបុករះ រថយន្ត១០គ្រឿង ហេតុការណ៍ នេះបានកើតឡើងនៅចំណុច លើផ្លូវជាតិលេខ៧ ត្រង់ចំណុច ខាងកើតផ្សារត្រើង ស្ថិតក្នុងភូមិស្តេចនន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបណ្តាលឲ្យ ក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមនុស្សរងរបួសធ្ងន់ ស្រាលចំនួន២នាក់។

បើតាមការបញ្ជាក់ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តហីយ៉ាន់ដាយ ភ្លៅ៥ បើកដឹកខ្សាច់ ពេញ រថយន្តបង្កនេះពាក់ស្លាកលេខ 4A-2335 ប្រភេទសណ្តោង បានបើកបរពីទិសខាងកើត មកក្នុងល្បឿនលឿន ហើយក៍ជ្រុលមកបុករះ លើរថយន្តចំនួន១០គ្រឿងជាបន្តបន្ទាប់ និងបុកក្មេងម្នាក់ដែល កំពុងឈរលេងនៅមុខផ្ទះ បណ្តាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍នេះ កើតឡើងព្រឹកម៉ោង៩កន្លះ ថ្ងៃទី៧ខែមីនាឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ៧ ត្រង់ចំណុច ខាងកើតផ្សារត្រើង ស្ថិតក្នុងភូមិស្តេចនន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ប្រភពបញ្ជាក់ទៀតថា ក្រោយពេលកើតហេតុភ្លាម អ្នកបើកបររថយន្តធុនធំ ដែលជារថយន្តបង្ក បានរត់គេចបាត់   បន្សុកទុករថន្តចោល និងបណ្តាលឲ្យរថយន្ត តូចធំ១០គ្រឿងរង ការខូចខាតផងដែរ។

បច្ចុប្បន្នសមត្ថកិច្ច រួមនឹងអាជ្ញាធរ ស្រុកកំពង់សៀម បានសហការគ្នា សម្របសម្រួលចរាចរណ៍ លើដងផ្លូវជាតិកុំឲ្យ មានការកក់ស្ទះ និងបានស្ទួចយករថយន្ត បង្ករួមវត្ថុតាងទៅរក្សាទុក នៅអធិការស្រុកកំពង់សៀម ចំណែកសពក្មេងប្រុសម្នាក់នោះ ត្រូវសមត្ថកិច្ចប្រគល់ជូន ក្រុមគ្រួសារទៅធ្វើ​បុណ្យតាមប្រពៃណី និងមនុស្សចំនួន២នាក់ ដែលរងរបួសត្រូវបញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យខេត្តហើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *