(ក្រុងប៉ោយប៉ែត)៖ អ្នកសារព័ត៌មាន ក្រុងប៉ោយប៉ែត ចំនួន២៦អង្គភាព រួមគ្នាចុះ អនុស្សារណៈ យោគយល់គ្នាមួយ ដើម្បីរួមគ្នាបង្កើត ក្រុមព័ត៌មានប្រឆាំងព័ត៌មាន ក្លែងក្លាយក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី០៨ខែមិនាឆ្នាំ២០២៤វេលាម៉ោង៩និង០០នាទី នៅផាមកាហ្វេរក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកភូ សោភ័ណ ចាងហ្វាងគេហទំព័រ Read News បានប្រាប់អោយដឹថា សារព័ត៌មានចំនួន២៦អង្គភាព រួមគ្នាបង្កើត ក្រុមព័ត៌មាន ប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាចាងហ្វាង និងមានអាជ្ញាប័ណ្ណ គ្រប់គ្រាប់មក ពីក្រសួងព័ត៌មាន ផ្តល់ជូនត្រឹមត្រូវ។
លោក ភូ សោភ័ណ បានបន្តរទៀតថា ក្រុមព័ត៌មានប្រឆាំព័ត៌មាន ក្លែងក្លាយក្រុងប៉ោយប៉ែត មានអង្គភាពសារព័ត៌មាន ចំនួន២៦អង្គភាព ក្នុងនោះមាន ១-លោក ភូ សោភ័ណ អង្គភាព Read News ២-លោក រ៉ម សាវី អង្គភាព Friday Daily News ៣-លោក ទន់ ហួន អង្គភាព នាគមាស ៤-លោក ឡយ លីម អង្គភាព បារមីលោកតាដំបងក្រញូង ៥-លោក អេង គឹមអាន អង្គភាព 89ជាយដែន ៦-លោក អេង គឹមអាន អង្គភាព មហានគរ ៧-លោក ជីម សុខនូវ អង្គភាពភ្នំពេញទាន់ហេតុការណ៍ ៨-លោក វេន ប្រុស អង្គភាពរស្មីជាយដែន ៩-លោក សាង គឹមសាន អង្គភាព SKS ១០-លោក ឡាយ សុជាតិ អង្គភាព Camstar ១១-លោក ទៀវ សំអុល អង្គភាព ថ្ងៃថ្មី ១២-លោកស្រី សួន ធុន អង្គភាព ស្ពាននាគ ១៣-លោក ហែម វណ្ណា អង្គភាព HVNN ១៤-លោក ធីម ថា អង្គភាពទស្សនៈមហាជន ១៥-លោក ឃុន ឌីម អង្គភាព រស្មីព្រះវិហារ ១៦-លោក ហួត សុខុម អង្គភាព ព្រាបស ១៧-លោក ម៉ៅ រស្មី អង្គភាព ហតញូយ៍២៤h ១៨-លោក យស សំរ៉ុង អង្គភាព DPP ១៩-លោក វ៉ិត រិត អង្គភាពម្សិលមិញថ្ងៃនេះ ២០-លោក ឈឹម ងួន អង្គភាព CHNG ២១-លោក ភូ សោភ័ណ (តំណាង ) អង្គភាពនគររាជ ២២-លោក ជា សុងហៃ អង្គភាពបន្ទាយមានជ័យប៉ុស្តិ៍ ២៣-លោក គ្លិន ចាន់ថន អង្គភាពកាសែតអប្សរា ២៤-លោក គ្លិន ចាន់ថន អង្គភាព PL-News ២៥-លោក គ្លិន ចាន់ថន អង្គភាព Khmer Reviews ២៦-លោក មុត ចិន្ត្រា អង្គភាព ប្រម៉ាញ់ជាយដែន។
លោក ភូ សោភ័ណ បានលើកបន្ថែមទៀតថា គោលដៅ ក្រុមព័ត៌មាន ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រុងប៉ោយប៉ែត មានពាក្យស្លោកចំនួន១ និងគោលដៅអនុវត្តន៍មានចំនួន១០ដូចខាងក្រោមពាក្យស្លោក “ ( រួមគិត រួមធ្វើ រួមការពារ )
១-ប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង មនោគមន៍វិជ្ជា ចូលរួមថែរក្សាសុខសន្តិភាព នឹងអោយតម្លៃព័ត៌មានពិត
២-ត្រូវរក្សាខ្លឹមសារ ឯកជនភាពក្រុមមិន អោយបែកធ្លាយ (ករណីបែកធ្លាយ សមីខ្លួនមានសិទ្ធ ចំណាត់ការតាមច្បាប់ ជាធរមាន)
៣-រួមគ្នា គៀងគរ ពាណិជ្ជករ ចូលរួមចុះអនុស្សារណៈ ដើម្បីស្វែងរកឧត្តម ប្រយោជន៍ជូនក្រុម និងអង្គភាព
៤-ពង្រឹងតួនាទីសារព័ត៌មាន ការតម្រង់ទិស ក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន
៥-ពិគ្រោះពិភាក្សា យោបល់អោយគ្នា ទៅវិញទៅមក រកដំណោះស្រាយ បញ្ហាប្រឈប ចំពោះមុខ
៦-ត្រូវមានទំនាក់ទំនងល្អ មានដិសណ្ឋាកិច្ច កិច្ចសហប្រតិបត្តការណ៍ ជាមួយថ្នាក់ដឹកនាំ អាជ្ញាធរដែនដី
៧-បណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាព អ្នកសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន
៨-ផ្លាស់ប្ដូរបទពិសោធន៍ និងបំពេញ ឱ្យគ្នាទៅវិញ ទៅ មកដោយឈរលើ គោលការណ៍ស្ម័គ្រចិត្ត
៩-គៀងគរ សមាជិកថ្មី ដែលស្របតាមលក្ខ័ណ មានអាជ្ញាប័ណ្ណ ឯកសារអន្តរក្រសួង លើវិស័យព័ត៌មានក្នុងមូលដ្ឋាន
១០-គៀងគរ សប្បុរសជន ចូលរួមធ្វើមនុស្សធម៌ ក្នុងសង្គម។
លោកភូ សោភ័ណ បានបញ្ជាក់ថាក្រុមព័ត៌មាន ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រុងប៉ោយប៉ែត នេះបានកកើតឡើង គឺមានរយៈពេល២ឆ្នាំ មកហើយគិតត្រឹម ឆ្នាំ២០២៤នេះ។
លោក ឈុន ពេជ្រ ប្រធានមជ្ឈមណ្ឌល សារព័ត៌មាន សំលេងជាយដែន បានលើឡើងថា នេះជាលើកទី១ ហើយដែលលោកបាន ឃើញបងប្អូនអ្នកសារព័ត៌មាន ក្រុងប៉ោយប៉ែត រួមគ្នាបង្កើតក្រុមព័ត៌មាន ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលខេត្តផ្សេងៗ មិនទាន់មាននៅឡើយ។
លោក ឈុន ពេជ្រ បានបន្ថែមទៀតថា ក្នុងនាមរូបលោក ប្រធាន មជ្ឈមណ្ឌលសារព័ត៌មាន សំលេងជាយដែន លោកសូមកោតសរសើរ ដល់ប្អូនៗចាងហ្វាង រសារព័ត៌មាន ក្រុងប៉ោយប៉ែតចំនួន២៦អង្គភាព រួមគ្នាបង្កើតក្រុមព័ត៌មាន ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រុងប៉ោយប៉ែត ក៏ដូចជាកាចូលរូមចំណែក ជាមួយរាជរដ្ឋាភិបាលដើម្បី ទប់ស្កាត់ព័ត៌មានក្លែងក្លែង ក្នុងសម័យឌីស៊ីថលនេះ។
ជាចុងក្រោយលោកឈុន ពេជ្រ ក៏បានជូនពរបងប្អូន អ្នកសារព័ត៌មានក្នុងក្រុមព័ត៌មាន ប្រឆាំងព័ត៌មានក្លែងក្លាយ ក្រុងប៉ោយប៉ែត សូមអោយជួប តែសេចក្តីសុខគ្រប់ប្រការ ប្រកបការងារជោគជ័យ គ្រប់ភារកិច្ចជានិរន្ត។