(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ខែមីនា ឆ្នាំ២០២៤នេះ បានបង្ហាញពី លទ្ធផលការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នារាត្រីថ្ងៃទី០៤មីនា ! កម្លាំងសមត្ថកិច្ចចម្រុះ តាមបណ្ដាខណ្ឌ ក្នុងរាជធានី បានឃាត់យានយន្តល្មើស ចំនួន៨៣គ្រឿង និងអប់រំអ្នកបើកបរ មានអាល់កុលក្រោម ០.២៥ mg/L ចំនួន ២៦នាក់ ។
ក្នុងប្រតិបត្តិការនោះ ក្រោមការអនុវត្តតាម បទបញ្ជាផ្ទាល់ពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំ ត្រួតពិនិត្យអនុវត្តផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាន នគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិ អាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស ចំនួន៨៣គ្រឿង (រថយន្ត ចំនួន២៦គ្រឿង, ម៉ូតូ ចំនួន៥៧គ្រឿង) ១.ល្មើសជាតិស្រវឹង ចំនួន៤២គ្រឿង កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន០៩គ្រឿង អ្នកបើកបរម៉ូតូ ចំនួន០៤នាក់ អ្នកបើកបររថយន្ត ចំនួន០៥នាក់។ កម្រិត ០.៤០ mg/L ឡើង ចំនួន៣៣គ្រឿង អ្នកបើកបរម៉ូតូ ចំនួន១៥នាក់ អ្នកបើកបររថយន្ត ចំនួន១៨នាក់។
២.បទល្មើសផ្សេងៗ ចំនួន៤១គ្រឿង អត់មួកសុវត្ថិភាព ចំនួន៣៧នាក់ រថយន្តគ្មានប័ណ្ណបើកបរ ចំនួន០៣ គ្រឿង ម៉ូតូផ្លាកលេខក្លែងក្លាយ ចំនួន០១គ្រឿង។
៣.វិធានការអប់រំ ចំនួន ៥០នាក់ អប់រំអ្នកបើកបរ មានអាល់កុលក្រោម ០.២៥ mg/L ចំនួន ២៦នាក់ អ្នកបើកបររថយន្ត ចំនួន១១នាក់ អ្នកបេីកបរម៉ូតូ ចំនួន១៥នាក់ អប់រំអ្នកបើកបរមិនពាក់មួកសុវត្ថិភាព ចំនួន២៤នាក់៕