នគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណី រក្សាទុកជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន

(ខេត្តពោធិ៍សាត់)៖ ជនសង្ស័យចំនួន០៤នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ចំនួនបីករណី នៅយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក កែវ សារិ អធិការ នៃអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវប្រសាសន៍ចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើស គ្រប់ប្រភេទ នៅតាមមូលដ្ឋាន កម្លាំងនគរបាលរបស់ អធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ បានចេញប្រតិបត្តិបង្ការ ករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយ ខុសច្បាប់នូវសារធាតុញៀន ចំនួន០៣ករណី ។

ករណីទី១នៅវេលា ម៉ោង១១និង៣៣នាទីយប់ ដោយមានការសម្រប សម្រួលនីតិវិធី ពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជាអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក វរសេនីយ៍ឯក កែវ សារិ អធិការ នគរបាលក្រុងពោធិ៍សាត់ កម្លាំងជំនាញ និងកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប៉ុស្តិ៍ នលលកស ចុះបង្រ្កាបករណីរក្សាទុក ប្រើប្រាស់ ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិដំណាក់អំពិល សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ យ៉ុង យំ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកាប់ជ្រូក រស់នៅភូមិសង្កាត់កើតហេតុ ខាងលើ នឹងដកហូតវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លាសង្ស័យ ជាសារធាតុញៀន ចំនួន០៨កញ្ចប់តូច(មិនទាន់ថ្លឹង), ឧបករណ៍សម្រាប់ ជក់គ្រឿងញៀនចំនួន០១កំប្លេ, ដែកកេះចំនួន០២ដើម, ទូរសព្ទចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង។

ករណីទី២ នៅវេលាម៉ោង១៣និង១៣នាទី កម្លាំងបានចុះសហការ ជាមួយកម្លាំងប៉ុស្តិ៍ បាក់ចិញ្ចៀន នៃអធិការដ្ឋាន នគរបាលស្រុកភ្នំក្រវ៉ាញ ឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ រួមទាំងវត្ថុតាង មួយចំនួន ដែលជាបក្សពួកឈ្មោះ យ៉ុង យំ នៅចំណុចតូប ជុសជុលម៉ូតូ ស្ថិតនៅភូមិអូរឬស្សី ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ជនសង្ស័យឈ្មោះ ម៉ៅ ចឿន (ហៅវឿន) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងម៉ូតូ រស់នៅភូមិឃុំកើតហេតុខាងលើ នឹងវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន០១កញ្ចប់ធំ នឹង១១កញ្ចប់តូច (មិនទាន់ថ្លឹង), ជញ្ជីងអេឡិចត្រូនិច សម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០១គ្រឿង, ឧបករណ៍ សម្រាប់ជក់គ្រឿងញៀន ចំនួន០១កំប្លេ, ដែកកេះចំនួន០២ដើម, ទូរសព្ទចំនួន០១គ្រឿង, ម៉ូតូ ចំនួន០១គ្រឿង។

ករណីទី៣ នៅវេលាម៉ោង១៦និង៤៦នាទី កម្លាំងសហការជា មួយកម្លាំងប៉ុស្តិ៍ចំរើនផល ចុះបន្តនីតិវិធី បានឃាត់ខ្លួនជន សង្ស័យចំនួន០២នាក់  នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិក្តីខ្វាវ សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជនសង្ស័យទី១-ឈ្មោះ លី ចាន់ (ហៅតុលា) ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិបាក់ចិញ្ចៀន ឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវ៉ាញ ទី២-ឈ្មោះ សុខ ខុម (ហៅកែវ) ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិដំណាក់ផ្ចឹក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន ចំនួន០៣កញ្ចប់តូច (មិនទាន់ថ្លឹង), ទូរសព្ទចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ទាំងបួននាក់រួមនិង វត្ថុតាងខាងលើ សមត្ថកិច្ចបានឃាត់ ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *