ជនសង្ស័យ២នាក់ជិះឡំប្រឺតា មកលួចម៉ូតូគេចខ្លួនបាន២ថ្ងៃ ត្រូវសមត្ថកិច្ចនគរបាល ខណ្ឌឫស្សីកែវឃាត់ខ្លួន

(ភ្នំពេញ)៖ ជនសង្ស័យ៣នាក់បាន ជិះឡាំប្រឺតាមកធ្វើសកម្មភាព លួចម៉ូតូបានសម្រេច គេចខ្លួនបាន២ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ ខ្លួនបាន២នាក់ ម៉ោង៦ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ចំណែកបក្សពួកម្នាក់ ទៀតបានគេចខ្លួនបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើងកាល ពីថ្ងៃទី០១ ខែមីនាឆ្នាំ២០២៤ ម៉ោង១២និង៤៥នាទីរសៀល នៅចំណុចផ្ទះលេខD០១ ផ្លូវបេតុង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

លោកហ៊ាង ថារ៉េត អធិការនគរបាល ខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង សុខជួង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុ ចំណែកជនសង្ស័យ មានគ្នាបីនាក់

ទី១.ឈ្មោះធួន ប៊ុនទី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ជាអ្នកបើកកង់បី (ឃាត់ខ្លួន)។

២.ឈ្មោះហៃ ស្រីនាង ហៅស្រីពេជ្រ ភេទស្រី មានទៅលំនៅមុខរបរ មិនពិតប្រាកដ (មានសារធាតុញៀន) (ឃាត់ខ្លួន)។ ៣.ឈ្មោះឡាយ ភេទប្រុស អាយុប្រហែល២១ឆ្នាំ ទីលំនៅមុខរបរ មិនពិតប្រាកដ (គេចខ្លួនបាត់) ជាអ្នកដៃដល់។

លោកហ៊ង ថារ៉េត អធិការនគរបាល ខណ្ឌឬស្សីកែវ បានដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះបាន ចតម៉ូតូនៅចំហៀងផ្ទះ ចំណែកឯជនសង្ស័យ ទាំងបីនាក់បាន ជិះរ៉ឺម៉កមួយគ្រឿង ក្នុងគោលបំណងចេញ លួចម៉ូតូ ពេលមកដល់កន្លែង កើតហេតុឃើញ ម៉ូតូជនរងគ្រោះចតនៅ ចំហៀងផ្ទះក៏ចុះពី លើរ៉ឺម៉កមកធ្វើ សកម្មភាពកាច់សាក រលួចយកទៅបាត់តែម្តង។

ក្រោយមកជនរងគ្រោះ មកដាក់ពាក្យបណ្តឹង សមត្ថកិច្ចជំនាញខណ្ឌ ប៉ុស្តិ៍បើកការស្រាវ តាមកាំមេរ៉ាសុវត្ថភាព លុះដល់ម៉ោង៦ល្ងាច ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ សមត្ថកិច្ចយើងឃាត់បាន ជនសង្ស័យពីរនាក់ រួមនិងមធ្យោបាយយក មកប៉ុស្តិ៍ដើម្បីសាកសួរនាំ។

ចំពោះសំភារៈ បាត់បង់មានម៉ូតូ ០១គ្រឿង ម៉ាកហុងដា Scroopy ពណ៌ស សេរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ 1GR-1242 ។

សម្ភារះដកហូតរួមមាន៖ ១-ឡាំប្រឺតា ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ១HM ០៥៦២(ជាមធ្យោបាយ)។ ២-ដាវចំនួន០១ដើម ៣-ដំបងឆក់ចំនួន០១ដើម ៤-ដំបងរលាស់ចំនួន០១ដើម ៥-ដែកលួសកែឆ្នៃ ចុងស្រួចមួយកំណាត់ សំរាប់ឆ្កឹះសោផ្ទះ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌឬស្សីកែវ ដើម្បីសួរនាំ និងបន្តស្វែងរកបក្ស ពួកនៅសេសសល់ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង រាជធានីភ្នំពេញ អនុវត្តទៅតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *