សមត្ថកិច្ចបញ្ជូនជនសង្ស័យ ជនជាតិវៀតណាមម្នាក់ ទៅតុលាការករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន នៅក្រុងបាវិត

(ខេត្តស្វាយរៀង)៖ សមត្ថកិច្ចបញ្ជូនជនសង្ស័យ ជនជាតិវៀតណាមម្នាក់ ទៅតុលាការករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅក្រុងបាវិត ។

យោងតាម នគរបាលប្រឆាំង គ្រឿងញៀនៃស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង បានអោយដឹងនារសៀលថ្ងៃទី៣ ខែមិនាឆ្នាំ២០២៤នេះថា ជនសង្ស័យមានឈ្មោះផាង វ៉ឹងង៉ាង អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅអាគារជួល ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សមត្ថកិច្ចបញ្ជាក់ទៀតថា អនុវត្តតាមបទបញ្ជាដ៍ ម៉ឹងម៉ាត់របស់លោក ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជា ផ្ទាល់ពីលោក កែវ សុថា ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួល ផ្ទាល់ពីលោក ឈីវ អ៉ិចគង់ ព្រះរាជអាជ្ញាស្តីទី នៃអយ្យការ អមសាលាដំបូង ខេត្តស្វាយរៀង  កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាល ក្រុងបាវិត បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចអាគារជួលក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាង និងសម្ភារៈរួមមាន: ម្សៅក្រាមពណ៌សថ្លា ជាថ្នាំញៀនប្រភេទប្រភេទ កេតាមីនចំនួន១០ កញ្ចប់ ទម្ងន់៦២០,៣៥ក្រាម ថ្នាំញៀនប្រភេទMDMAទម្ងន់៧០៩,០៧ក្រាម ថ្នាំគ្រាប់ពណ៌ ប្រផេះចំនួន២១៥ គ្រាប់ ថ្នាំញៀនកញ្ចប់ រូបនាគចំនួន២៦ កញ្ចប់ ថ្នាំញៀនកញ្ចប់ពណ៌ មាសចំនួន២៦ កញ្ចប់ជញ្ជីងថ្លឹងថ្នាំ ០២ គ្រឿង ទូរស័ព្ទដៃ ០២ គ្រឿងរថយន្ត ០១ គ្រឿងព្រមទាំង ឧបករណ៍ សម្ភារប្រើប្រាស់ គ្រឿងញៀនមួយចំនួនទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *