ល្បែងតាមអនឡាញ គ្រឿងញៀន និងក្មេងទំនើងជាចំណុចរសើបខ្លាំង យកមកដោះស្រាយក្នុងកិច្ច ប្រជុំសាមញ្ញ លើកទី៥៧អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

(ខេត្តបន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៥៧អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី  អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា លេខ ០,១ បប បានដាក់ចេញបទបញ្ជា យ៉ាងហ្មឺងម៉ាត់ដល់ រាជធានី ខេត្ត ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាមក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ល្បែងស៊ីសងតាមអនឡាញ និងក្មេងទំនើង ដែលបង្កចលាចល នៅតាមសហគមន៍  សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ត្រូវបង្ក្រាបជាដាច់ខាត។

កិច្ចប្រជុំនេះ មានការចូលរួម លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងសាលប្រជុំ ក្រុមប្រឹក្សាខេត្ត នៅព្រឹក ថ្ងៃទី ៧ ខែ មិនា ឆ្នាំ ២០២៤។

លោកអ៊ុរាត្រីបាន មានប្រសាសន៍ទៀតថា ឧក្រិដ្ឋជនកំពុងធ្វើអាជីវកម្ម គ្រឿងញៀនយ៉ាងសកម្ម នៅក្នុងប្រទេកម្ពុជាយើងនេះ ដើម្បីស្វែងរក ប្រាក់ចំណូលរបស់ពួកគេ ដោយបានអូស ទាញស្មារតីមនុស្ស អូសទាញជនស្លូតត្រង់ ជាពិសេស ក្នុងស្រទាប់យុវវ័យ ឲ្យហ៊ានសាកល្បងឲ្យហ៊ាន ប្រព្រឹត្ត ដោយចាប់ផ្ដើម ដំបូងពីការប្រើប្រាស់ រហូតឈានទៅដល់ការ ប្រព្រឹត្តអំពើនៃការ ចាក់ចែងការរក្សាទុក ការដឹកជញ្ជូននិងការ ជួញដូរដោយខុសច្បាប់នូវ សារធាតុគ្រឿងញៀន ដែលជាប្រភពនៃការ ឈានទៅប្រព្រឹត្តបទល្មើស មជ្ឈឹមផ្សេងៗទៀត ដូចជាឃាតកម្ម ចាប់ចង្រិតរំលោភ លួច ឆក់ ប្លន់ ទ្រព្យសម្បត្តិ ក្រុមបងតូចបងធំ ឈានទៅដល់ អំពើហឹង្សាក្នុង គ្រួសារជាដើម ដែលបង្កនូវអសន្តិសុខ ធ្ងន់ធ្ងរជាច្រើនដល់ សង្គមជាតិទៀតផង។

លោក អ៊ុំ រាត្រីបានមានប្រសាសន៍ បន្តឲ្យដឹងទៀតថា ចំណែក ល្បែងស៊ីងគ្រប់ប្រភេទ ក្នុងនោះក៏មានលេង តាមអនឡាញ ជិត១០០ទីតាំង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបង្ក្រាប អស់ហើយ តែបើម្ចាស់ល្បែង នៅតែបើកលេងបន្ត ប្រជាពលរដ្ឋត្រូវតែ រាយការណ៍មកសមត្ថកិច្ច ឲ្យចុះបង្ក្រាបភ្លាម តែបើករណីមិនរាងចាល ត្រូវបញ្ជូនទៅតុការធ្វើ ទៅតាមនិតិវិធី។

ចំណែកក្មេងទំនើង ចូលចិត្តបង្កអុកឡុក នៅតាមសហគមន៍ ពិសេស ក្មេងនំនើងណាដែល ចូលចិត្តផឹកស៊ីស្រែកឡូឡា ដល់ពេលយប់ រំខានដល់ផ្ទះអ្នកជិតខាង ចាប់យកមកអប់រំ តែបើអប់រំមិនស្តាប់ ត្រូវឃាត់ខ្លួនបញ្ជូនទៅតុការ ការដាក់ទោសទៅ តាមនិតិវិធីរបស់តុលាការ ។ ក្នុងនោះបានលើកយកបញ្ហា ធ្វើស្រែប្រាំងខ្វះទឹក អសន្តិសុខ និងបញ្ហានៅតាម មន្ទីរ អង្គភាពមួយចំនួនទៀតផង។

លោក អ៊ុំ រាត្រី បានមានប្រសាសន៍ ឲ្យដឹងបន្តទៀតថា រាជរដ្ឋាភិបាលមានភាព ចាំបាច់ក្នុងការដាក់ចេញ នូវវិធានការដ៏ម៉ឺងម៉ាត់នេះ តាមរយៈបទបញ្ជា ដាច់ខាតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្តនេះ ដែរបានលើកយកចំណុច សំខាន់ៗដែលមន្ទីរអង្គភាព បានអនុវត្តបានកន្លងមក ដើម្បីកសាងផែនការ និងលើកទិសដៅ ប្រចាំខែប្រចាំឆ្នាំរបស់ខេត្ត មន្ទីរនិងអង្គភាពទទួលបានលទ្ធផលល្អ សមត្ថកិច្ចក្នុងខេត្ត ត្រូវថែរក្សាសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវសុខសន្តិភាព បង្កលក្ខណៈឲ្យ ប្រជាពលរដ្ឋសម្បូរសប្បាយ ធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍបានមួយកំរិត អប់រំ ណែនាំប្រជាពលរដ្ឋ ឲ្យបានយល់ដឹង ពីគ្រោះថ្នាក់នៃគ្រឿងញៀន និងជាសឲ្យឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេស ល្បែងតាមអនឡាញ ក្មេងទំនើងជាដើម ដើម្បីឈានទៅលុបបំបាត់ ដែលកើតមានឡើង នៅក្នុងខេត្តយើងនេះដើម្បីពង្រឹង សាមគ្គីភាពផ្ទៃក្នុងខេត្ត ឲ្យបានល្អបន្តទៀត។

ក្នុងកិច្ចប្រជុំនោះ បានបញ្ចេញមតិ ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត យ៉ាងច្រើនគឺដើម្បីកែលំអរ នូវប្រព័ន្ធអភិបាលកិច្ចល្អ នៅតាមថ្នាក់រដ្ឋបាលនានា ដើម្បីជំរុញដល់លទ្ធិ ប្រជាធិបតេយ្យនៅក្នុងភូមិដ្ឋាន។

ជុំវិញបញ្ហាទាំងអស់ខាងលើនេះ ត្រូវយកទៅពិភាគ្សាប្រជុំក្រុមប្រឹក្សា នៅពេលក្រោយដើម្បីរក ដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យ ទាល់តែបាននៅថ្ងៃខាងមុខនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *