លោក អ៊ុំ រាត្រី ចូលរួមប្រារព្វ ពិធីប្រកាសការតែងតាំង មន្ត្រីរាជការ៩រូប ក្នុងនោះតែងតាំង៥រូប ជាមន្ត្រីអភិបាលរងក្រុងស្រុក ៣រូបទៀតជានាយក រដ្ឋបាលស្រុកថ្មពួក

(ខេត្តបន្ទាយមានជ័យ)៖ កាលពីព្រឹកថ្ងៃទី៥ ខែមិនាឆ្នាំ២០២៤នេះ ក្នុងសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យបាន ប្រារព្វធ្វើពិធីប្រកាស របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃលេខ ៧៤៩ ប្រក ស្តីពីការផ្ទេភារកិច្ច និងតាំងមន្ត្រីរាជការ ចុះថ្ងៃទី២០ខែកុម្ភ: ឆ្នាំ២០២៤ ចុះហត្ថលេខាដោយ ឯកឧត្តម អភិសន្តិបណ្ទិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

១.អភិបាលរងស្រុក ក្រុង៧រូប ផុត២អាណត្តិ ត្រូវផ្ទេរមកបម្រើការ នៅរដ្ឋបាលខេត្ត អភិបាលរងស្រុក ក្រុង ២ រូប ត្រូវផ្លាស់ប្តូរមកបម្រើ តំណែងដដែលនៅ ស្រុក ក្រុងថ្មី អភិបាលរងស្រុក ក្រុងថ្មី ៥ រូប និង៣រូបនាយករដ្ឋបាលស្រុកថ្មពួក ។

ពិធីនេះប្ររព្ធធ្វើដោយ មានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងចូលរួមដោយ មន្ត្រីថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រី ពាក់ព័ន្ធ៦៩០នាក់។

ក្នុងពិធីនោះលោក អ៊ុំ រាត្រី បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រកាសការតែងតាំង មន្ត្រីរាជការ៩រូប ប្រការ១: ផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ៩រូប

១ .លោក នង ធឿន មកបំរើការ ក្នុងរដ្ឋបាលខេត្ត ២.លោក ហែមណារិន មកបំរើការងារនៅរដ្ឋបាលខេត្ត ៣.លោក ផន ផាវុធ មកបំរើ ការងារ នៅរដ្ឋបាលខេត្ត ៤. លោក ពិន សេងហាប់ មកបំរើការ ជាអភិបាលរងក្រុងសិរីសោភ័ណ ៥.លោកស្រី កែវ ចិន្តាមុនី មកបំការងារ អភិបាលរងស្រុកភ្នំស្រុក ៦. លោក សំរិទ្ធ អប់ មកបំការងារ នៅរដ្ឋបាលខេត្ត ៧. លោក យង់យឺន មកបំរើការងារនៅ រដ្ឋបាលខេត្ត ៨ .លោកវ៉ាន សុីញ៉ាមកបំរើការងារ អភិបាលរងស្រុកមង្គលបូរី ៩ .លោក វិញរស្មីមកបំរើការងារ នៅស្រុកព្រះនេត្រព្រះ។

២ តែងតាំង មន្ត្រីរាជការចំនួន ៥រូប មកកាន់មុខដំណែង ជាអភិបាលរង ក្រុង ស្រុក ១.សួនម៉ៅ មកកាន់ ការងារ ជាអភិបាលរងស្រុកព្រះនេត្រព្រះ ២.លោកភួនឡាំហ៉ីញ មកកាន់ការងារជា អភិបាលរងស្រុកភ្នំស្រុក ៣. លោកមឿង ផល្នេខ មកកាន់ការងារជា អភិបាលរងស្រុកអូរជ្រៅ ៤. លោក ប៉ុកស៊ីវ៉ន មកកាន់ ការងារជាអភិបាលរង ស្រុកអូរជ្រៅ .៥លោក មេត ហៀត មកកាន់ការងារជា អភិបាលរងស្រុកថ្មពួក។ ចំណែក៣រូចទៀត ជានាយករដ្ឋបាល ស្រុកថ្មពួក ។

មន្ត្រីរាជការទាំង៩រូប ក្រោយពីប្រកាស ការតែងតាំងរបស់រដ្ឋាភិបាក និង ក្រសួងមហាផ្ទៃរួចមកបាន ធ្វើការប្តេជ្ញាចិត្តថា គោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គោរព និងអនុវត្តឲ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់រដ្ឋបាលខត្ត និងប្តេជ្ញាចិត្តខិតខំ បំពេញនូវតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួន ជាមន្ត្រីរាជការ ឲ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើ បានប្រគល់ជូន ប្តេជ្ញា  ពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្រប់ស្ថាប័ន អង្គភាពពិសេសអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ពង្រឹង និងរឹតចំណងសាមគ្គីភាព ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាព ផ្ទៃក្នុង ដែលជាគន្លឹះដ៏សំខាន់បំផុត ក្នុងការរួមចំណែក កសាងអង្គភាព ឲ្យបានរឹងមាំបន្ថែមទៀត។

ក្នុងនោះ លោក អ៊ុំ រាត្រី បានមានប្រសាសន៍ ធ្វើការដាស់តឿនដល់មន្ត្រី ទាំងអស់ដែលចូលកាន់ មុខតំណែងជាអភិបាលរងក្រុង ស្រុក មកបំពេញការងារ ជារដ្ឋបាលខេត្តថ្មី ត្រូវខិតខំដោះ ស្រាយនូវរាល់បញ្ហា និងបំពេញរាល់កិច្ច ការនានាដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យបានល្អធ្វើឲ្យ ខេត្តបន្ទាយមានជ័យ ទទួលបានការរីកចំរើន និងត្រូវ សហការគ្នាឲ្យ បានល្អជាមួយ មន្ទីរជំនាញពាក់ព័ន្ធ និងស្ថាប័នមាន សមត្ថកិច្ចនានា ក្នុងក្រុងស្រុក ក្នុងការដោះស្រាយរាល់បញ្ហា ជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះលោក អ៊ុំ រាត្រី បានចូលរួមអបអរសាទរ ចំពោះមន្ត្រីបានចូលកាន់ មុខដំណែងថ្មី លោកសង្ឃឹមថានិង ខិតខំចូលរួមនិង មន្រ្តីរាជការគ្រប់ថ្នាក់ ក្រោមឱវាទទាំងអស់ឲ្យបានល្អ នឹងខិតខំបំពេញ ការងាររួមគ្នា ដើម្បីសម្រេចបាន នូវសមិទ្ធផលថ្មីៗ ជូនខេត្តបន្ថែមទៀត។

ត្រូវយកចិត្តទុកដាក់ឲ្យបានម៉ឺងម៉ាត់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចឲ្យបានល្អ ព្រមជាមួយនោះត្រូវ ចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវនូវរាល់ ភារកិច្ចដែលថ្នាក់លើ ប្រគល់ជូន ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឲ្យបានទាន់ពេលវេលា។

ត្រូវយកចិត្តទុកដាក់ក្នុងការងារផ្តល់សេវាឲ្យបានល្អ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងទាន់ពេលវេលា សាកសមជាមន្រ្តីល្អ ជូនបងប្អូនប្រជាពលរដ្ឋផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *