(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ ត្រូវបានកម្លាំងការិយា ល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃព្រហស្បត៍ ទី២៩ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ។
សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង១៦និង៤៧នា ទីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ចុះឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ គួយ ថាវី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ននៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីហិង្សា ដោយចេតនា ដែលប្រព្រឹត្តកាល ពីវេលាម៉ោង០១ និង០០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចខារ៉ាអូខេ JASSMINE ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ករណីធ្វើឡើងតាមពាក្យ បណ្តឹងរបស់ជនរង គ្រោះឈ្មោះ ស្រ៊ន ស៊ីវហេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យបាន ចូលហ៊ុនគ្នាបើកខារ៉ាអូខេ ដែលមានឈ្មោះ JASSMINE បានរយៈប្រហែល០១ឆ្នាំ ហើយម្ចាស់ក្រុមហ៊ុន តែងតែឈ្លោះប្រកែក គ្នារឿងភាគហ៊ុន ដោយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨ និង៣០នាទី ជនរងគ្រោះនិងប្រពន្ធ បានទៅត្រួតពិនិត្យការងារ នៅកន្លែងខារ៉ាអូខេ ហើយបានជួបជា មួយឈ្មោះគួយ ថាវី (ជនសង្ស័យ) កំពុងត្រួតពិនិត្យការងារ រហូតដល់វេលាម៉ោ ងប្រហែល០១និង០០នាទី យប់ចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបានទៅ ត្រួតពិនិត្យនៅខារ៉ាអូខេ ម្តងទៀត ហើយបានចូល ទៅនិយាយការងារនៅបន្ទប់ ស្រាប់តែជនសង្ស័យ ដើរចូលមកតាមក្រោយ វាយជនរងគ្រោះចំនួន០១ដៃ ត្រូវចំសៀតផ្កាបណ្តាល ឱ្យបាត់បង់ស្មារតី និងបន្តវាយជាច្រើនដៃទៀត ព្រមទាំងចាប់ក្បាលជន រងគ្រោះបោកទៅជញ្ជាំង បណ្តាលឱ្យសន្លប់។
ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែង កើតហេតុ តែរកជនសង្ស័យពុំឃើញ រហូតដល់វេលាម៉ោង ១៤និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យបានចូល ខ្លួនមកបំភ្លឺនៅមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតថា ខ្លួនពិតជាបានប្រើហិង្សា ទៅលើជនរងគ្រោះ ខាងលើតាមពាក្យ បណ្ដឹងរបស់ជនរង គ្រោះពិតប្រាកដមែន។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីស្ដាប់ចម្លើយសារភាព លោកបានចាត់ឱ្យកម្លាំងជំនាញធ្វើកំ ណត់ហេតុឃាត់ ហើយកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនមកបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងក ងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាត ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តផងដែរ។
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលា ដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ។