អ្នកខេត្តកំពតពីរនាក់ ប្តីប្រពន្ធបានស្លាប់ ដោយជួបគ្រោះថ្នាក់ ចរាចរណ៍នៅខេត្តព្រះសីហនុ

(ខេត្តព្រះសីហនុ)៖ ក្រុមគ្រួសារពីរនាក់ ប្ដីប្រពន្ធបុរស,ស្ត្រី ដែលសមត្ថកិច្ចប្រាប់ថា មានស្រុកកំណើតនៅខេត្តកំពត មុខរបរជាកម្មករ និងកម្មការិនី រោងចក្រតំបន់សេដ្ឋកិច្ច បិតត្រាំង បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ រថយន្តកុងតឺន័របុក កិនម៉ូតូជនរងគ្រោះ ។

ហេតុការណ៍ដ៏រន្ធត់នេះបាន កើតឡើងនៅលើដង ផ្លូវជាតិលេខ៤ចន្លោះ បង្គោលគីឡូម៉ែត្រលេខ ២១១-២១២ក្នុង ភូមិពូធឿង ឃុំប៉ិតត្រាំងបស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ២១និង៣០នាទី យប់ថ្ងៃទី២៨ ខែ កុម្ភៈឆ្នាំ២០២៤។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាប្តី មានឈ្មោះ ពិន ចន្ធូ អាយុ៤៥ឆ្នាំ មុខរបរជាកម្មកររោងចក្រ និងជនរងគ្រោះជាប្រពន្ធឈ្មោះ ពេញ បូរី អាយុ ៣៩ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួល ម្តុំកន្លែងកើតហេតុជាមួយគ្នា។

ប្រភពដដែលបន្តថា ជនរងគ្រោះរឿងពីរនាក់ ប្តីប្រពន្ធ ជិះម៉ូតូឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចកើតហេតុ ដោយមិនប្រយត្ន័ គាប់ជួនមានរថយន្តកុងតឺនរ័ ដឹក ទំនិញ១គ្រឿង ចេញដំណើពីក្រុងព្រះសីហនុសំដៅទៅភ្នំពេញ កំពុងបោះពួយចុះចំណោត មកក៏បុកប៉ះនិងកិនជនរងគ្រោះទាំងពីរស្លាប់តែម្តង។

ប្រភពបានបន្តថា អ្នកបើកបររថយន្ត កុងតឺនរ័នោះមាន ឈ្មោះ ជា សុភាព ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន អ្នកបើកបររថយន្តកុងតឺនរ័ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ដើម្បីបង្កសំណុំរឿងតាមនិតិវិធី រីឯសាកសព ជនរងគ្រោះទាំងពីរ ( ប្តី-ប្រពន្ធ) សមត្ថកិច្ចបានប្រគល់ ជូនក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *