សមត្ថកិច្ចនគរបាល បន្តអនុវត្តការ រិតបន្តឹងជាតិអាល់កុល គ្រឿងញៀននិងអាវុធជាតិផ្ទុះ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង

(ខេត្តបាត់ដំបង)៖ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយអនុវត្តតាម យោបល់ដឹកនាំ របស់លោកឧត្ត មសេនីយ៍ទោ សាត គឹមសាន ស្នង  ការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងស្របតាមសេចក្តី សម្រេចលេខ ០១៧ សស រ .នប ចុះថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៣ របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ប៉ូវ វណ្ណឌី ស្នងការរងនិង  ជាប្រធានក្រុមការ ងារបានដឹកនាំកម្លាំងនគរបាល កាលពីយប់ថ្ងៃទី ២៨ខែកុម្ភៈឆ្នាំ២០២៤ ចុះអនុវត្តការរិតបន្តឹងជាតិអាល់កុល គ្រឿងញៀននិងអាវុធ ជាតិផ្ទុះក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបងពេលយប់នៅ ចំណុចរង្វង់មូលលោក តាដំបងក្រញូង ក្នុងក្រុងបាត់ដំបង លទ្ធផលទទួលបាន ដូចខាងក្រោម ៖

១-ត្រួតពិនិត្យបទល្មើស ចរាចរណ៍ផ្លូវគោក

-យានយន្តសរុប ១៨៩គ្រឿង រថយន្ត៥៥គ្រឿង ម៉ូតូ១៣៤គ្រឿង

-ផាកពិន័យចេញប័ណ្ណ ត្រួតពិនិត្យបទល្មើស ចេញពីម៉ាស៊ីន ០៩សន្លឹកបង់ប្រាក់ ០៣ សន្លឹក

-វាស់ជាតិអាល់កុល អ្នកបើកបរសរុប ២៩ គ្រឿង

-អ្នកបើកបររថយន្ត ២៩ នាក់(ពុំមានជាតិអាល់កុល)

២-ត្រួតពិនិត្យបទល្មើសគ្រឿង ញៀន៖

-ធ្វើតេស្តលើអ្នកបើក បរម៉ូតូសរុបចំនួន ០៤ នាក់ ( វិជ្ជមាន ០១ នាក់)

៣-ត្រួតពិនិត្យបទល្មើសអាវុធគ្រឿងផ្ទុះគ្រប់ប្រភេទ សរុប ១៨៩ គ្រឿង

-ម៉ូតូ ១៣៤ គ្រឿង

-រថយន្ត ៥៥ គ្រឿង

-ពុំមានរកឃើញអាវុធគ្រឿងផ្ទុះនោះទេ។

សមត្ថកិច្ចនគរបាលបន្តធ្វើស កម្មភាពនៅចំណុច គោលដៅសំខាន់ៗក្នុ ងភូមិសាស្រ្តនានាទូទាំងខេត្ត សំដៅបង្ការ ទប់ស្កាត់និងបង្រ្កាប នូវរាល់បទល្មើស ទាក់ទងនឹងសក ម្មភាពខាងលើ ហើយបញ្ហានេះទាម ទារឱ្យមានការយោគ យល់ចំពោះអ្នក ធ្វើដំណើរតាមដងផ្លូវ នៅពេលមានការ ស្នើសុំត្រួតពិនិត្យ ពីសមត្ថកិច្ច និងទាមទារនូវការចូលរួម ពីមហាជនផងដែរ ដើម្បីឱ្យការបំពេ ញភារកិច្ចរបស់មន្រ្តី នគរបាលប្រកបដោយ ប្រសិទ្ធភាព ក្នុងគោលបំណង រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងមូលដ្ឋាន ទាំងការងារចរាចរណ៍ផ្លូវគោក ការប្រយុទ្ធ ប្រឆាំងបញ្ហាគ្រឿង ញៀនគ្រប់ប្រភេទ បញ្ហាអាវុធ គ្រឿងផ្ទុះគ្រប់ប្រភេទ និងបញ្ហាក្មេងទំនើង ដែលតែងកើត មាននៅតាមមូលដ្ឋាន នាពេលកន្លងមក៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *