(ភ្នំពេញ)៖ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក នៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ២០និង០០នាទី បានធ្វើការឃាត់ ខ្លួនជនសង្ស័យ០១នាក់ ពីបទលួចមានស្ថាន ទម្ងន់ទោសដោយ សារការគាស់ទម្លុះទម្លាយ (ប្រើដង្កាប់គាស់ទ្វារផ្ទះ ម្ចាស់ចាក់សោរទុក ចោលលួចដែក ដៃទ្វារនិងដែកអ៉ីណុក ក្បាលរ៉ូមីនេទឹក) ប្រព្រឹត្តនៅចំណុចផ្ទះលេខ០១ ផ្លូវលេខ៣៣១ កែងផ្លូវលេខ៥៧៦ ក្រុមទី១០ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោងប្រហែល២០និង០០នាទី។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យ: ឈ្មោះ ចាន់ ម៉ៅ ហៅ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ (មានសារធាតុញៀន) ។
វត្ថុតាងចាប់យក រួមមាន៖ដង្កាប់ដងជ័រ ពណ៍លឿងលាយខ្មៅចំនួន០១ ,ទុលល្វីសចំនួន០១, សោរមាត់លេខ១២មួយ , សោរមាត់លេខ១៣មួយ , សោរមាត់លេខ១៥មួយ, សោរមាត់លេខ២២មួយ, សោរមាត់លេខ១០មួយ, សោរមាត់លេខ១៩មួយ និងសាក់កាដូ សម្រាប់ច្រក់សំភារ:ខាងលើមួយ (ជារបស់ជនសង្ស័យផ្ទាល់ខ្លួន សម្រាប់ធ្វើ សកម្មភាពលួចគាស់) , ដែកដៃទ្វារចំនួន០២ , ដែកអ៉ីណុកក្បាល រ៉ូមីនេទឹកចំនួន០៦ (ជារបស់ជនរងគ្រោះ ដែលជនសង្ស័យ ខាងលើគាស់យក) ។
ចំណែកជនរង គ្រោះមានឈ្មោះ សុខហេង ភេទប្រុស អាយុ៦៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្រ្តីចូលនិវត្តន៍ ស្នាក់នៅផ្ទះលេខ៨៣ ផ្លូវលេខ៥៩២ ក្រុមទី១២ ភូមិ៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជា បណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។