(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់បានស្លាប់ខណៈ ដឹកទៅសង្គ្រោះនៅ មន្ទីរពេទ្យក្រោយពីត្រូវខ្សែ ភ្លើងឆក់នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។
នគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា៖ ជនរងគ្រោះឈ្មោះអ៉ឹម វុទ្ធី ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើការ រុះរើរោងចិញ្ចឹម មាន់ធ្វើអំពីដែក ហើយបានយកម៉ាស៊ីន ផ្សារដែកទៅផ្សារកាត់រោង នោះដោយយកជណ្តើរដែក ដាក់ពីលើខ្សែភ្លើងរួចឡើង ជាន់បណ្តាលឱ្យខ្សែភ្លើង ដាច់ស្រោមឆក់តែម្តង ។
នគរបាលបានបញ្ជាក់ថា ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារដឹក ទៅសង្រ្គោះនៅមន្ទីរពេទ្យ បង្អែកក្រុងប៉ោយប៉ែត តែជាអកុសលជន រងគ្រោះត្រូវបាន បាត់បង់ជីវិតទៅហើយ ។ សពត្រូវបានរៀបចំធ្វើ បុណ្យតាមប្រពៃណី នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ៕